នាងខ្ញុងព្រលះទៅកាន់អ្នកតែៗស្កៗមួយចំនួនដែលរិះគន់នាង ក្រោយបែកធ្លាយថានាងលក់ផលិតផលក្លែងក្លាយ
(ភ្នំពេញ)៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រហែលជាបានជ្រាបហើយនៅពត៌មានដ៏កក្រើកកាលពីព្រឹកថ្ងៃម្សិលមិញទី០៩ ខែមករា ឆ្នាំ២០២០ពាក់ពន្ធ័នឹងករណីតារាកំប្លែងនាងខ្ញុងត្រូវបានព្រះអាជ្ញារងអមសាលាដំបូងរាជ ធានីភ្នំពេញ លោក ចែ សុងនិងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃបានចុះឆែកឆេរ ផ្ទះលក់គ្រឿងសំអាងរបស់អ្នកនាងខ្ញុងដែលមានស្លាកយីហោម៉ាក N&K ២ដោយសង្ស័យថាលក់ផលិតផលក្រែងក្លាយនឹងខុសច្បាប់។
ការចុះឆែកឆេរនេះសម្រាប់លទ្ធផលយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេថាផលិតផលរបស់អ្នកនាងខ្ញុងក្លែងក្លាយ ខុសច្បាប់ឫយ៉ាងណា?គ្រាន់តែស្ថិតនៅក្នុងតំណាក់កាលសង្ស័យនឹងចុះត្រួតពិនិត្យតែប៉ុណ្ណោះ។សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកមួយចំនួនគ្រាន់តែឃើញសមត្ថកិច្ចចុះឆែកឆេរផ្ទះលក់ផលិតផលរបស់អ្នកនាងខ្ញុងភ្លាមបាននាំគ្នាប្រតិកម្មរិះគន់ទៅលើអ្នកនាងខ្ញុងកប់ៗមាត់។
ដោយអត់ទ្រាំនឹងការរិះគន់នេះមិនបានទើបអ្នកនាងខ្ញុងបានធ្វើការបង្ហោះសារនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ព្រលះទៅកាន់តែអ្នករិះគន់នាងវិញថាទីផ្សារប្រកួតប្រជែង គ្មានអីចម្លែកទេ អ្វីដែលចម្លែកគឺអ្នកតែស្ករ តាមគេទាំងងងឹតងងុល មិនចេះថ្លឹងថ្លែងដោយខ្លួនឯង៕