ផ្ទុះទៀតហើយ ! គណបក្សយុវជនកម្ពុជា ស្នើរដ្ឋមន្ត្រីក្រសួងសាធារណការ ចូលប្រជុំបំភ្លឺពាក់ព័ន្ធនឹងការអនុវត្តការងារ នៅចំពោះមុខឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

(ភ្នំពេញ)៖ ប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានធ្វើការស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំអនុញ្ញាតឲ្យ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមប្រជុំបំភ្លឺ និងធ្វើការបង្ហាញអំពីសមិទ្ធផលការងារ ព្រមទាំងបញ្ហាប្រឈមមួយចំនួននៃប្រសិទ្ធភាពការងារក្នុងការអនុវត្តច្បាប់នៅក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងព្រះរាជាណាចក្រកម្ពុជានៅចំពោះមុខ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។

តាមរយៈឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។ នេះបើយោងតាមលិខិតលេខ ០០៥/២០ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ របស់លេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds