មកស្គាល់ពីលក្ខណះពិសេសរបស់ ដ្រូ​ន​ដែល​សម្លាប់​មេបញ្ជាការ​អុី​រ៉​ង់

មេបញ្ជាការ​កងទ័ព​អុី​រ៉​ង់ លោ​ក​ សូ​ឡេ​ម៉ា​នី​ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ព្រ​លាន​យន្តហោះ​ទីក្រុង​បា​ដា​ដ​ នៃ​ប្រទេស​អុី​រ៉ា​ក់​។ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍​ដែរ​នោះ ​លោក​ត្រូវ​បាញ់​សម្លាប់​ដោយ​ដ្រូ​ន​ដ៏​ទំនើប​មួយ​របស់​អា​មេ​រិ​ក​។

សេចក្តីរាយការណ៍​ព័ត៌មាន​បរទេស​ជា​ច្រើន​ជឿ​ថា ​ដ្រូ​ន​នោះ​មានឈ្មោះ​ថា MQ-9 Reaper​។ ដ្រូ​ន​នេះ អាច​​មាន​សមត្ថភាព​ហោះហើរ​ក្នុង​ល្បឿន​ជិត​៥០០​គីឡូម៉ែត្រ​នៅ​ក្នុង​មួយ​ម៉ោង​ ​ហើយ​អាច​ប្រតិបត្តិការ​បាន​ចម្ងាយ​១៨៥០​គីឡូម៉ែត្រ​។ ដ្រូ​ន​នេះ​មាន​តម្លៃ​១៥,៩​លាន​ដុល្លារ​។

ដ្រូ​ន​នេះ​ត្រូវ​បញ្ជា​ពី​ចម្ងាយ​ដោយ​មនុស្ស​ចំនួន​ពីរ​នាក់​។ ដ្រូ​ន​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ទ័ព​អាកាស​អា​មេ​រិ​ក​។ វា​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ចារកម្ម​យ​ការ​សម្ងាត់ ប្រតិបត្តិ​ស​ង្គ្រោះ​ និង​វាយប្រហារ​។ វា​មាន​បំពាក់​ដោយ​ប្រ​ព័​ន្ឋ​ចាប់​រូបភាព​យ៉ាង​ទំនើប​និង​ច្បាស់​បាន​ល្អ​ដោយ​ធ្វើ​អោយ​វា​វាយប្រហារ​ចំ​គោលដៅ​។

វា​អាច​ប្រើ​កាំ​ជ្រូ​ច​បួន​ដើម​វាយប្រហារ​ពីលើ​អាកាស​មក​ដីគោក​ដោយ​អាច​វាយប្រហារ​គោលដៅ​ជា​មនុស្ស​ឬ​ក៏​រថពាសដែក​៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds