ទីបំផុតរកឃើញអ្នកដុតហើយ! Michael Truong ដែលមានដើមកំណើតវៀតណាម ត្រូវបានចាប់ខ្លួន…
ប្រិយមិត្តប្រាកដជាបានទទួលជ្រាបច្បាស់ទាក់ទងទៅនឹងភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី ដោយក្រុមអ្នកអេកូឡូស៊ី បរិស្ថានប្រចាំសាកលវិទ្យាល័យ Sydney បានប្រាប់សារព័ត៌មានក្នុងស្រុកអូស្ត្រាលី News.com.au ដូច្នេះថា តាមការប៉ាន់ស្មានថនិកសត្វ បក្សី និងសត្វល្មូនប្រមាណ ៤៨០ លានក្បាលបានងាប់នៅក្នុងភ្លើងឆេះព្រៃ ដែលកំពុងបន្តឆាប់ឆេះយ៉ាងសន្ធោសន្ធៅជុំវិញអូស្ត្រាលី ចាប់តាំងពីកញ្ញា ឆ្នាំ២០១៩ មក។ យោងតាមការចុះផ្សាយសារព័ត៌មាន Independent សត្វ ៨ ពាន់ក្បាល ដែលជឿថាបានងាប់ក្នុងចំណោមនោះគឺ សត្វខ្លាឃ្មុំអូស្ត្រាលី (Koalas) ។
គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ ភ្លើងជាង ១៣០ ចំណុច កំពុងឆាបឆេះក្នុងរដ្ឋ New South Wales និង Victoria ។ ភ្លើងដ៏សាហាវនេះ បានបំផ្លិចបំផ្លាញដីប្រមាណ ៩,៩ លានហិកតា នៅជុំវិញរដ្ឋចំនួន៥របស់អូស្ត្រាលី។ យ៉ាងតិចណាស់ មនុស្ស ១៨នាក់បានស្លាប់ ក្នុងគ្រោះភ្លើងឆេះព្រៃនេះ ហើយផ្ទះសំបែងប្រមាណ ១៤០០ បានឆេះខ្ទេចខ្ទី។ តាមប្រភពព័ត៌មានក្នុងស្រុកដដែល សត្វដែលរស់នៅក្នុងតំបន់ទាំងនោះ គឺរួមមាន សត្វខ្លាឃ្មុំអូស្ត្រាលី (Koalas), សត្វកង់ហ្គូរូ , សត្វ Possum, សត្វ Wombat និងសត្វ Echidnas ។
ដោយយោតាមសារព័ត៍មាន dailymail បានឲ្យដឹងថា បុរសដែលរស់នៅ រដ្ឋញូវសាវែល ម្នាក់ដែលរងការចោទប្រកាន់ពីការឆាបឆេះអគ្គិភ័យដែលឆាបឆេះដោយអគ្គិភ័យមួយនេះ។ លោក Michael Truong ដែលត្រូវបានគេស្គាល់ថាដើមកំណើត វៀតណាម មានអាយុ ៣៦ឆ្នាំ ដែលគ្មានទីលំនៅពិតប្រាកដត្រូវបានចាប់ខ្លួន ខណៈពេលដែលលោកព្យាយាមរត់គេចខ្លួននៅលើដង់ផ្លូវ ដែលមានចម្ងាយ ប្រហែល ២០គីឡូម៉ែត្រពីកន្លែងដែលភ្លើងឆេះព្រៃនោះ។
មូលហេតុដែលឈានចូលចាំខ្លួនបុរសម្នាក់នេះព្រោះតែ Michael Truong ត្រូវបានសង្ស័័យពីអ្នកស្រុករស់នៅទីនោះ និងមានភ័ស្តតាងមួយចំនួនទៀតគឺឡានរបស់លោកត្រូវបានប្រធានក្រុមពន្លត់អគ្គីភ័យប្រទះឃើញនៅក្នុងតំបន់ព្រៃនោះ។សូមបញ្ជក់ផងដែរថា តាមការសើបអង្កេតលោក Michael Truong បានដុតក្រដាសជាបំនែកៗដើម្បីដុតព្រៃ៕