ផលិតផលរបស់អ្នកនាងខ្ញុង ត្រូវបានសមត្ថកិច្ចចុះដកហូត
ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងកាលពីម៉ោង10និង30នាទីព្រឹកថ្ងៃទី8 ខែមករា ឆ្នាំ 2020 ដោយមានការចូលរួមសហការពីអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោកផងដែរ។ហើយ ទីតាំងដែលសមត្ថកិច្ចចុះឆែកឆេររុករកខាងលើនោះ ស្ថិតនៅផ្ទះលេខ 58 zផ្លូវលេខ 134 សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក និងទីតាំងទី 2 ស្ថិតនៅផ្ទះលេខ 50zផ្លូវលេខ 134 សង្កាត់ផ្សារដេប៉ូ2 ខណ្ឌទួលគោក ដែលមានម្ចាស់ឈ្មោះយ៉ាង ផាន់ណា ភេទប្រុស អាយុ 26 ឆ្នាំ។
តាមព័ត៌មានឱ្យដឹងថា ដោយមានការសង្ស័យពីផលិតផលឡេលាបខ្លួនម៉ាក NK នគរបាលគណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃ ក៏បានសុំគោលការណ៍ពីព្រះរាជអាជ្ញារង ចុះឆែកឆេរ ដើម្បីរុករកផលិតផលឡេលាបខ្លួន ដែលមានសង្ស័យថា ក្លែងក្លាយ ហើយលក់ចែកចាយទីផ្សារបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។