លោក ពេជ្រ ស្រស់៖ ជារឿងដ៏ត្រឹមត្រូវបំផុត ដែលក្រសួងមហាផ្ទៃមានចេតនាបែងចែកតួនាទីមន្រ្តីបក្សនយោបាយ និងមន្រ្តីបម្រើរដ្ឋាភិបាល ដើម្បីតម្លាភាពក្នុងវិស័យនយោបាយ និងប្រសិទ្ធភាពការងារថ្នាក់ក្រោមជាតិនៃរដ្ឋាភិបាល

ថ្លែងក្នុង​ពិធី​អបអរខួបលើកទី៤១ នៃ​ទិវា​ជ័យជម្នះ ៧មករា ដែល​ធ្វើឡើង​នៅខេត្ត​បាត់ដំបង នាព្រឹកថ្ងៃទី៩​មករា​នេះ សម្តេច ស ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ថ្លែងឱ្យដឹងថា​ សម្តេច​កំពុង​សិក្សា​ញែកតួនាទី​ភារកិច្ច​ក្នុង​គណបក្ស ឱ្យនៅដាច់​ដោយឡែក​ពីការងារ​រដ្ឋាភិបាល។

ក្រោយការថ្លែងរបស់ សម្តេច ស ខេង នេះលោក ពេជ្រស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ចេញសារគាំទ្រដែលក្រសួងមហាផ្ទៃមានចេតនាបែងចែកតួនាទីមន្រ្តីបក្សនយោបាយ និងមន្រ្តីបម្រើរដ្ឋាភិបាលថា ” ជារឿងដ៏ត្រឹមត្រូវបំផុត ដែលក្រសួងមហាផ្ទៃមានចេតនាបែងចែកតួនាទីមន្រ្តីបក្សនយោបាយ និងមន្រ្តីបម្រើរដ្ឋាភិបាលដើម្បីធានាបានតម្លាភាពក្នុងវិស័យនយោបាយ និងការបម្រើតួនាទីក្នុងមុខងារសាធាណៈ ដោយសារបច្ចុប្បន្ននេះ មានសាលាឃុំខ្លះរកមេឃុំមិនឃើញទេប៉ុន្តែបើទៅរកនៅទីស្នាក់ការបក្ស គឺ ឃើញមេឃុំនៅទីនោះ ដូច្នេះធ្វើឲ្យពលរដ្ឋមួយចំនួនទើសទាល់ណាស់ពីព្រោះថា ពលរដ្ឋមួយចំនួនមិនមាននិន្នាការខាងបក្សកាន់អំណាចទេក៏ប៉ុន្តែដើរចូលទៅស្នាក់ការបក្សកាន់អំណាច ដើម្បីស្វែងរកមេឃុំ ហើយការបែងចែកតួនាទីឲ្យដាច់ស្រលះបែបនេះគឺជាការកែទំរង់ឲ្យអំណាចមុខងារសារធាណៈស្ថិតក្នុងអំណាចរបស់ពលរដ្ឋ គឺមិនស្ថិតនៅលើអំណាចបក្សទៀតឡើយ។ ” ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open