តារាចំរៀងជើងចាស់ បានស្នើឲ្យសមាគមន៍សិល្បៈ ហៅនាយចឺមទៅអប់រំ រឿងខ្វះក្រមសីលធម៌
នាយចឺមបានរងរបួសធ្ងន់បន្តោកសេរ៉ូមតាំងពីខេត្តប៉ៃលិន មកដល់រាជធានីភ្នំពេញ ព្រោះតែត្រូវជនសង្ស័ យឈ្មោះង៉ែត លីទី វា យបែកក្បាល កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយសារក្តៅក្រហាយរឿងនា យចឺ ម ឆាត ញ៉ែ សង្សាររបស់ខ្លួននិងណាត់ទៅដេកផ្ទះសំណាក់។
ក្រោយរង ភាព អាម៉ាស់បែបនេះ នាយចឺម ប្រាកដជាពិបាកស្តារមុខមាត់ឡើងវិញ ខណៈដែលសង្សារទី៣របស់នាយគឺអូនហ្វា អាក់អន់ស្រពន់ចិន្តាយ៉ាងខ្លាំង ព្រោះនាងស្អាតប៉ុណ្ណឹងដែរប៉ុន្តែនាយចឺម នៅតែលួចក្បត់ក្រោយខ្នងទៀត…។
សុខ មេសា ហៅនាយចឺម ដែលចេញបទចម្រៀង១បទ ហើយផ្ញើឱ្យអ្នកពូកែ ញ៉ែសង្សា រគេ នោះបានរ ងគ្រោះ ថ្នា ក់ខ្លួនឯងរហូតរ យះ ក្បា លដេ រ៥ ថ្នេរ និងរលា ត់ស្បែកដៃ ស្បែក ជើង ក្រោយតារាសាន់ដេ រូបនេះញ៉ែ ប៉ះសង្សាររបស់គេនៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយត្រូវជ ន ស ង្ស័ យឈ្មោះង៉ែត លីទី អាយុ២២ឆ្នាំ វា យ បណ្តាលឱ្យរ បួសធ្ង ន់។
យ៉ាងណា ទន្ទឹមនឹងមានការអាណិតអាសូរនាយចឺម នោះ ក៏មានមនុស្សមួយចំនួនទៀតបានចេញមុខរិះគន់តារាចម្រៀងរូបនេះផងដែរថា មានឈ្មោះល្បីប៉ុណ្ណឹងដែរ មិនគួរណាមកញ៉ែ សង្សារ គេនាំឱ្យខូ ចឈ្មោះ នាំគ្រោះដា ក់ខ្លួនស្ទើរ តែមិនអាចការពារជីវិតបាន។
លោកនូ ស៊ិប អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស បានឱ្យដំបូន្មានថា នាយចឺម គូរតែសម្ងំ លា ក់ខ្លួន មួ យរយៈ ហើយសមាគមសិល្បករខ្មែរ ត្រូវតែហៅនាយទៅអ ប់ រំ ទើបបាន ព្រោះរឿងនេះ មិនមែនតូចតាចនោះទេ។
លោកនូ ស៊ិប បញ្ជាក់ថា “តារាសិល្បករសំខាន់ណាស់រឿងក្រមសីលធម៌ហ្នឹងឯង កាលណាមាន រឿងអ៊ី ចឹងហើយ ក្នុងចំណោម១ ពាន់នាក់មិនដឹងថាគេស្អប់ចឺមហ្នឹងប៉ុន្មាននាក់ទេ។ រឿងឆាត ញ៉ែស្រីអីហ្នឹង ឱ្យប្រយ័ត្នបន្តិចទៅ ព្រោះសម័យនេះជាបច្ចេកវិទ្យាទំនើបណាស់ កាលណាមានរឿងអ៊ីចឹងម្នាក់រង របួ ស ម្នាក់ទៀតជា ប់គុ ក ហើយមិនដឹងថា ភាគីខាងជាប់ គុ កហ្នឹងប៉ុន្មាននាក់ទៅដែលគុំ កួនចឺមទៀត”។
លោកនូ ស៊ិប បន្តថា “នេះមិនមែនជារឿងតូចទេ ព្រោះរ ង រ បួស ដល់ម៉្លឹងទៅហើយបើសិនជារឿងអាក្រ ក់ជាងនេះទៅទៀតសឹងតែប៉ះពាល់អាយុជីវិតទៅហើយ។ ខ្ញុំមិនដាក់បន្ទុកទាំងស្រុងទៅលើចឺម ទេ ព្រោះគ្នានៅក្មេង ប៉ុន្តែខាងស្រីហ្នឹងក៏អ៊ី ចឹ ងដែរ បើគេ ឆា តទៅ ញ៉ែអី បើយើងមាន គូហើយប្រាប់គេទៅថាយើងមិនទំនេរទេ”។
លោកបន្តទៀតថា “ដល់ពេលមានរឿងអ៊ីចឹងទើបពិបាកដោះស្រាយណាស់ ហើយប៉ះពាល់ឈ្មោះខ្លាំងដល់នាយចឺម អ៊ីចឹងក្នុងនាមជាសិល្បករជើងចាស់ម្នាក់ ខ្ញុំសូមផ្តាំ ដល់ប្អូនៗសិល្បករទាំងឡាយ ឱ្យមានការប្រុ ងប្រយ័ត្នឱ្យបានខ្ពស់រឿងហ្នឹងសំខាន់ណាស់ ព្រោះវាប៉ះពាល់ដល់អាជីពយើង”។
លោក នូ ស៊ិប បន្ថែមថា “ខ្ញុំឃើញព្រាប សុវត្ថិ , ខេមរៈ សិរីមន្ត អី គេមិនដែលឃើញមានរឿងអ៊ីចឹងទេ ហើយចឺមហ្នឹង ខ្ញុំជួបក្រៅ ក៏គេចេះដឹងចាស់ទុំ ជម្រាបសួរអីដែរ ប៉ុន្តែឥឡូវស្រាប់តែមកប៉ះរឿងបែបនេះទៅវិញ ធ្វើឱ្យពិបាកស្តារមុខមាត់ឡើងវិញណាស់ កាលណាមានរឿងចឹងហើយ”។ការទាក់ទងទៅនាយចឺម មិនបានសម្រេចទេកាលពីពេលថ្មីៗនេះ ទើបមិនអាចសុំការបំភ្លឺបន្ថែមបានទេ៕