លោក ពេជ្រ ស្រស់៖ មិនអាចសម្ងំមិនឲ្យកើតសង្រ្គាមបានទេ បើមានបរទេសមកឈ្លានពានដែនដីខ្លួនហើយនោះ ប៉ុន្តែត្រូវជៀសឲ្យឆ្ងាយពីការកើតសង្រ្គាមជាមួយនឹងជាតិសាសន៍ខ្លួនឯង
មួយរយៈពេលចុងក្រោយនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ងបានកើនឡើង រហូតដល់មានការវាយប្រហារគ្នាទៅវិញទៅមក។ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រើយន្តហោះគ្មានមនុស្សបើក បាញ់សម្លាប់មេទ័ពកំពូលម្នាក់របស់អ៊ីរ៉ង់ គឺលោក Qassem Soleimani ក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ ។
ក្នុងសភាពការណ៍នេះ លោក ពេជ្រ ស្រស់ បានសរសេរសំណេរលើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីជាពុទ្ធិក្នុងការពិចារណាថា “កាលបើមានសង្រ្គាមហើយគឺមិនងាយស្រួលក្នុងការពន្លត់នោះទេហើយអាសង្រ្គាមនេះមិនមែនជាមូលដ្ឋានក្នុងការធ្វើឲ្យប្រជាបានសុខនោះឡើយ ប៉ុន្តែក៏មិនអាចសម្ងំមិនឲ្យកើតសង្រ្គាមបានដែរបើប្រទេសជាតិទាំងមូលត្រូវបានជនបរទេសឈ្លានពានហើយនោះ ដូច្នេះការការពារខ្លួនគឺមិនចាត់ទុកជាការបង្កើតសង្រ្គាមនោះទេក៏ប៉ុន្តែផ្ទុយទៅវិញការការពារខ្លួនគឺជាការទប់ស្កាត់ កុំឲ្យមាន ការឈ្លានពានមកលើអធិបតេយ្យខ្លួនតែប៉ុណ្ណោះ ជាពិសេស គឺត្រូវតែជៀសឲ្យឆ្ងាយពីការធ្វើឲ្យកើតសង្រ្គាមជាមួយនឹងជាតិសាសន៍ខ្លួនឯងគឺវានិងកើតក្តីអន្តរាយដល់ជាតិនិងប្រជាពលរដ្ឋ។ ” ៕