Updated! យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនធ្លាក់នៅអឺរ៉ង់មានអ្នកដំណើរចំនួន១៨០នាក់ គឺស្លាប់ទាំងអស់
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ ISNA បានរាយការណ៍ថាយន្ដហោះប៊ូអ៊ីង ៧៣៧ ដែលដឹកអ្នកដំណើរនិងបុគ្គលិកចំនួន ១៨០ នាក់បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអ៊ីម៉ាមខូមេនីនៅទីក្រុងតេអេរ៉ង់នៅព្រឹកថ្ងៃពុធម៉ោងក្នុងស្រុក។
លោក Pirhossein Koulivand ប្រធានផ្នែកសេវាកម្មវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់របស់អ៊ីរ៉ង់បាននិយាយថាអ្នកដំណើរភាគច្រើននៅលើយន្ដហោះអន្ដរជាតិអ៊ុយក្រែនបានស្លាប់ទាំងអស់។ ក្រុមអ្នកជួយសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកន្លែងធ្លាក់ប៉ុន្តែមិនអាចជួយបានទេពីព្រោះតំបន់នេះកំពុងឆេះ។ លោក Koulivand បាននិយាយថាទីតាំងធ្លាក់នេះស្ថិតនៅចន្លោះទីក្រុង Parand និង Shahriar ។
ប្រព័ន្ធរ៉ាដាតាមដានជើងហោះហើរ FlightRadar 24 បាននិយាយនៅក្នុងធ្វីតធើថាយន្ដហោះនេះបានបើកដំណើរការអស់រយៈពេលប្រហែលជា ៣ ឆ្នាំកន្លះមកហើយ។
ISNA បានរាយការណ៍បញ្ជាក់បន្ថែមទៀតថាការធ្លាក់នេះបណ្តាលមកពីបញ្ហាផ្នែកបច្ចេកទេស៕