ស្លាកលេខពិសេសសម្រាប់អ្នកមានលុយចង់ទិញស្លាកលេខដែលខ្លួនឯងស្រឡាញ់ តម្លៃពិសេសខ្លះរហូតជាង ៤០០លានរៀល
ភ្នំពេញ៖ នារសៀលថ្ងៃទី ៧ ខែមករា ឆ្នាំ២០២០ នេះដែរក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមអធិបតិយភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការប្រកាសដាក់លក់ស្លាកលេខពិសេសជាផ្លូវការនៅផ្សារទំនើបអ៊ីអនសែនសុខ។ ស្លាកលេខពិសេសដែលអាចប្រើប្រាស់តកូនតចៅនេះដែរ ត្រូវបានដាក់លក់ក្នុងតំលៃទាបបំផុតចាប់ពី ២លានរៀលឡើងទៅ ហើយសារធារណៈជនអាចធ្វើការទិញស្លាកលេខនេះទៅប្រើប្រាស់បាន។
ក្រៅពីនេះដែរក្រសួងក៏បានបញ្ជាក់ផងដែរថា ស្លាកលេខពិសេសនេះអាចនឹងប្រើប្រួលទៅតាមលក្ខខណ្ឌផ្សេងៗ ក៏ដូចជាមានការដេញថ្លៃផងដែរទៅតាមស្លាកលេខដែលជាឈ្មោះពេញនិយម។ គួរបញ្ជាក់ផងដែរថា ស្លាកលេខពិសេសនេះដែរយើងអាចធ្វើការដាក់អក្សរនិងលេខ រហូតដល់ទៅ៨ខ្ទង់យ៉ាងច្រើនបំផុត ហើយស្លាកលេខខ្លះតម្រូវអោយមានការដេញថ្លៃ ខ្លះទៀតតម្រូវអោយមានការស្នើរសុំ និងខ្លះទៀតមានដាក់លក់ជាមួយតំលៃជាក់លាក់ស្រាប់ផងដែរ៕អត្ថបទ៖ គឹមស្រ៊ិន