លោកយាយនិងក្មេងប្រុសម្នាក់ត្រូវបានស្លាប់ក្នុងករណីដូចគ្នាលង់ទឹកស្លាប់ ដោយគេប្រទះឃើញសាកសពដោយ…………..

រន្ធត់ណាស់នៅខេត្តបន្ទាយមានការណីពីរបានធ្វើអោយមានមនុស្សស្លាប់រហូតទៅដល់ពីរនាក់កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ ចំពោះសពស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញនៅត្រង់ចំនុចស្រះខាងជើង ក្រោយរបស់ជនរងគ្រោះផ្ទាល់ ដែលមានទីតាំងស្ថិតនៅភូម២ សង្កាត់និមិត្ត ក្រុងប៉ោងប៉ែត ខេត្តបន្ទាយមានជ័យ ហើយជនរងគ្រោះត្រូវបានគេដឹងថាឈ្មោះ សឹម សាយ(ហៅ យាយម៉ៅ) ភេទស្រី អាយុ ៦៥ ឆ្នាំ ដែលមានទីលំនៅនៅភូមិនិមិត្ត២ដូចគ្នា និងសង្កាត់និងមិត្ត ខេត្តបន្ទាយមានជ័យ។

 

ទន្ទឹមជាមួយគ្នានេះដែរបើយោងទៅតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងដែរថា ចំពោះមនុស្សចាស់ម្នាក់ ក្មេងម្នាក់ដែលបានលង់ទឹកស្រះស្លាប់ ដោយម្នាក់នៅក្រុងប៉ោយប៉េត និងមនាក់ទៀតនៅស្រុកភ្នំស្រុក ខែត្តបន្ទាយមានជ័យ។ ម្យាងទៀតបើយោងទៅតាមការអះអាងផ្ទាល់ពីសម្ដីរបស់អ្នកជិតខាងដោយលោក សុខ សាវុធ អាយុ៦០ឆ្នាំង ត្រូវជាប្ដីបានឱ្យដឹងថា ប្រពន្ធរបស់គាត់ជារៀងរាល់ថ្ងៃតែងតែផឹកស្រាថ្នាំជាញឹកញាប់ ព្រមទាំងស្រវឹងស្រាដើរមិនត្រង់ផ្លូវ។

គួសបញ្ជាក់ផងដែរថាចំពោះករណីដែលបានកើតឡើងនេះនាមុនពេលកើតហេតុ គេបានឃើញស្ត្រីជនរងគ្រោះបានផឹកស្រាស្រវឹងជោគជាំ រួចក៍ដើរទៅស្រះក្រោយផ្ទះរហូតបាត់គាត់យូពេកក៍ឆ្ងល់ រួចក៍ដើរទៅមើលគាត់ស្រាប់តែពេលនោះឃើញសពអណ្ដែតទឹកស្រះបាត់ទៅហើយ ដូចឆ្នេះគេសន្និដ្ឋានថាគាត់ស្រវឹងរួចក៍រអិលជើងធ្លាក់ចូលក្នុងស្រះទឹកបណ្ដាលឱ្យលឹង់ស្លាប់នៅទីនោះតែម្ដង។

អត្ថបទ កែវ ច័ន្ទសុផាវរុណ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds