លោក ពេជ្រ ស្រស់ ថា មានក្លិនស្អុយជះចេញពីផ្ទៃក្នុងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន

 

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់លោក ពេជ្រ ស្រស់ ថា មានក្លិនស្អុយជះចេញពីផ្ទៃក្នុងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការលើកឡើងនេះបន្ទាប់ពីមន្ត្រីក្រសួងថា លោករដ្ឋមន្រ្តីស៊ុន ចាន់ថុល នឹងដកមន្រ្តីស៊ីវិលដែលកំពុងតែបំរើការតាមស្ថានីយ៍ថ្លឹងរថយន្តទូទាំងប្រទេស មិនថាមន្រ្តីចាស់ឬថ្មីនោះឡើយ ហើយជំនួសមកវិញនូវមន្រ្តីថ្មីទាំងអស់ដែលមិនទាន់ចេះធ្វើការងារផង។

លោកពេជ្រ ស្រស់ លើកឡើងតាមហ្វេសបុកនៅព្រឹកនេះថា មន្រ្តីស៊ីវិលនៅទូទាំង ២៧ ស្ថានីយ៍សរុបចំនួន ១៦២ រូប កំពុង​យំ​ខ្សឹបខ្សួលនៅក្នុងឱរាគឺដោយសារតែការកំណែទម្រង់ដែលស៊ីជ្រៅហួសរបស់រដ្ឋមន្រ្តី ស៊ុន ចាន់ថុល គឺស៊ីទាំងខ្ចីស៊ីទាំងចាស់ ធ្វើឲ្យមន្រ្តីស្ថានីយ៍ថ្លឹងរថយន្តស្ទើរតែគាំងបេះដូងគ្រប់គ្នា។

លោកថា មន្រ្តីស៊ីវិល២៧ស្ថានីយ៍ថ្លឹងរថយន្តមួយចំនួនបានប្រាប់ខ្ញុំថា៖ រដ្ឋមន្រ្តីស៊ុន ចាន់ថុល នឹងដកមន្រ្តីស៊ីវិលដែលកំពុងតែបំរើការតាមស្ថានីយ៍ថ្លឹងរថយន្តទូទាំងប្រទេស មិនថាមន្រ្តីចាស់ឬថ្មីនោះឡើយ ហើយជំនួសមកវិញនូវមន្រ្តីថ្មីទាំងអស់ដែលមិនទាន់ចេះធ្វើការងារផង។

បើតាមមន្រ្តីដែលកំពុងរងការដកចោលទាំងនោះបានប្រាប់លោកពេជ្រ ស្រស់ ថា បើរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លុបស្ថានីយ៍ថ្លឹងរថយន្តចោលទាំងអស់ទូទាំងប្រទេសតែម្តងទៅ គឺល្អជាងដើម្បី កុំឲ្យមានរឿងអយុត្តិធម៌កើតលើមន្រ្តីល្អៗដែលគ្មានកំហុស​សោះពីព្រោះការដកអ្នកចាស់ ដាក់អ្នកថ្មីម៉ៅរួមទាំងនេះ គឺធ្វើឲ្យមន្រ្តីបាក់ទឹកចិត្តខ្លាំងណាស់ ដោយសារមានមន្រ្តីខ្លះមិនបានប្រព្រឹត្តនូវកំហុសអ្វីសោះក៏ត្រូវដកចោលដូចកូនស្ពៃដែរនោះ។ បើរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើកំណែទម្រង់វះកាត់ សូមរដ្ឋមន្រ្តីវះកាត់តែមន្រ្តីស្អុយទៅបានហើយ សុំកុំម៉ៅរួមដូច្នេះ ពីព្រោះប៉ះដល់មន្រ្តីល្អៗដែរ។ ការដកនូវមន្ត្រីស៊ីវិលទាំង១៦២រូបទាំងចាស់ទាំងថ្មី ដែលកំពុងបំរើការក្នុងស្ថានីយ៍ថ្លឹងរថយន្តដោយជំនួសអ្នកថ្មីទាំងអស់នោះ គឺអាចដាក់ឃ្នីគ្នារបស់ពួកគេពីក្រសួងទាំងអស់ឬជាបក្ខពួករបស់គេតែម្តង

ក្រោយពីបានស្តាប់ការរៀបរាប់របស់មន្រ្តីស៊ីវិលខាងលើលោក ពេជ្រ ស្រស់ ក៏ទទួលបានភស្តុតាងថែមទៀតពី មន្រ្តីជាន់ខ្ពស់ មួយរូបរបស់រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថានឹងមានការដកដូចមន្រ្តីទាំងនោះរៀបរាប់ពិតមែនហើយការដកមន្រ្តីទាំងនោះនឹងធ្វើឲ្យពួកគាត់បាក់ទឹកចិត្តយ៉ាងខ្លាំង ព្រោះថាមានមន្រ្តីខ្លះមិនបានប្រព្រឹត្តកំហុសផងបែជាត្រូវក្រសួងដកចោលដែរ។

ចំពោះករណីខាងលើប្រធានប្រតិភូបក្សរូបនេះ នឹងសិក្សាថែមទៀត ដើម្បីធានាបាននូវតម្លាភាពនិងយុត្តិធម៌ ជាពិសេសគឺទប់ស្កាត់នូវការប្រព្រឹត្តអំពើពុករលួយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds