អតីតមេដឹកនាំបក្សប្រឆាំងថា នាយករដ្ឋមន្ត្រីជាអ្នកទទួលខុសត្រូវសោកនាដកម្មផ្ទួនៗគ្នា ថ្មីៗនេះ

 

ខណៈដែលសម្តេចតេជោបញ្ជាក់ពីករណីរលំអគារនៅខេត្តកែបនេះ មិនមែនជាពេលវេលាទាមទារ ឲ្យដកអ្នកនេះ អ្នកនោះទេ ហើយកុំនិយាយពីពុករលួយ អតីតមេដឹកនាំបក្សប្រឆាំងថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកទទួលខុសត្រូវសោកនាដកម្មផ្ទួនៗគ្នា ថ្មីៗនេះ។

លោក សម រង្ស៊ី សរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកនៅល្ងាចថ្ងៃទី៥ ខែមករានេះថា ហ៊ុន សែន ជាអ្នកទទួលខុសត្រូវសោកនាដកម្មផ្ទួនៗគ្នា ថ្មីៗនេះ ថ្នាក់ដឹកនាំពុករលួយ និងអសមត្ថភាព នៅកម្ពុជា មិនដែលទទួលខុសត្រូវទេ ចំពោះការធ្វេសប្រហែសយ៉ាងភ្លីភ្លើ របស់ខ្លួន ដែលត្រូវចាត់ទុកជាបទឧក្រិដ្ឋ។

អតីតមេដឹកនាំបក្សប្រឆាំងបន្ថែមថា នៅប្រទេសដទៃទៀត អ្នកទទួលខុសត្រូវ ក្នុងសោកនាដកម្មបែបនេះ (នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីពាក់ព័ន្ធ អភិបាលខេត្ត ឬ អភិបាលក្រុង) ត្រូវគេបញ្ឈប់ពីការងារ ឬត្រូវលាលែងពីតំណែងដោយខ្លួនឯង។

ជំវិញការទាមទារអោយប្រមុខរដ្ឋាភិបាលទទួលខុសត្រូវនោះ សម្តេចតេជោ ថា គួរកុំបន្ទោស អ្នកណា ព្រោះគ្មានអ្នកណាចង់ជួប បញ្ហាបែបនេះឡើយ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds