សូមចូលរួមរំលែកទុក្ខផង!មួយគ្រួសារ ប្តីប្រពន្ធនឹងកូន ត្រូវអគារបាក់សង្កត់ពីលើស្លាប់ទាំងអស់
(កែប) ហេតុការណ៍កើតឡើង កាលពីថ្ងៃទី០៣ខែមករា ឆ្នាំ ២០២០ នៃ ករណី បាក់រលំអគារកម្ពស់៧ជាន់ដែលការសាងសង់នេះស្ថិតនៅទីតាំង ផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ស្ថិតក្បែរវត្ដសមាធិ ហេតុការណ៍បាក់អគារ៧ជាន់នេះ បានធ្វើឲ្យមានមនុស្សជាច្រើននាក់បានស្លា ប់ និង រងរបួស ផងដែរ ។
ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។ សកម្មភាពជួយសង្គ្រោះជនរងគ្រោះ របស់កម្លាំងក្រុមការងារជួយសង្គ្រោះ នៅតែបន្តសង្គ្រោះរហូតយកជនរងគ្រោះចេញអស់ពីក្រោមគំនរ។
អគារបាក់បែក ក្រោមការ ដឹកនាំ និងបញ្ជាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។នៅក្នុងនោះដែរគេឃើញមានក្រុមគ្រួសារមួយត្រូវដែលមានប្តីមានប្រពន្ធ និងកូន២នាក់ ត្រូវបានអគាររលំបាក់ពីលើស្លា ប់ទាំងអស់មិនមានសល់អ្នកណាម្នាក់ឡើយ ។
វត្តមានអ្នកនៅក្នុងអគារមានដូចខាងក្រោម៖ រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ ) របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ ) ស្លា ប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ ) បញ្ជាក់៖ ក្នុងចំនួនរួម ៥៩ នាក់ មានក្មេង ៦ ( ប្រុស ៤ , ស្រី ២ )៕