សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក ពេជ្រ ស្រស់ ថាគ្មានការដកតំណែង អភិបាលខេត្តកែបនិងមន្រ្តីពាក់ព័ន្ធនោះទេ

 

ថ្លែងក្នុងសន្និសិទ្ធកាសែតបន្ទាប់ពីបិទបញ្ចប់ជាស្ថាពរនៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្រោមគំនរបាក់បែកអគាររលំ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង ពីលោក ពេជ្រ ស្រស់ ផងដែរ ដែលប្រមុខបក្សរូបនេះ ថា បាក់រលំអគារនៅព្រះសីហនុ គឺមានអភិបាលខេត្តចុះចេញពីដំណែង ចុះនៅកែបវិញ យ៉ាងណាដែរ។

ករណីនេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ខាត ថា គ្មានការដកហូតតំណែងអ្វីឡើយ។ នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គ្មានការដកតំណែង អភិបាលខេត្តកែបនិងមន្រ្តីពាក់ព័ន្ធនោះទេ។

សម្តេចតេជោបញ្ជាក់ថា “មិនមែនជាពេលវេលាទាមទារ ឲ្យដកអ្នកនេះ អ្នកនោះទេ ហើយកុំនិយាយពីពុករលួយ។ អត់មានដកចៅហ្វាយ ខេត្តទេ”។ដូច្នេះឱកាសនេះគួរកុំបន្ទោស អ្នកណា ព្រោះគ្មានអ្នកណាចង់ជួប បញ្ហាបែបនេះឡើយ។

ទន្ទឹងនឹងនេះដែរ សម្តេចតេជោ ក៏បានក្រើនរំលឹកពីករណី បាក់អាគារ៧ជាន់ នៅខេត្តព្រះសីហនុផងដែរ។

សម្តេចថា ពេលនោះមានជនឆ្លៀតឱកាស មួយចំនួន ឌឺដងមកកាន់សម្តេចថា ដកតំណែងលោក យន្ត មីន ពីអភិបាលខេត្តព្រះសីហនុ មកឡើងជារដ្ឋលេខាធិការ ក្រសួងការជាតិពាក់ផ្កាយ៣វិញ។ តែសម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ ត្រឡប់ទៅវិញថា ករណីនេះ គ្មានកំហុសអ្វីឡើយ ដោយគ្មានអ្នកណាម្នាក់ចង់កើតរឿង បែបនេះទេ។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អាគារមួយ ដែលកំពុងសាងសង់ នៅក្រុងព្រះសីហនុក៏បានដួល រលំបណ្តាល ឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរបួសផងដែរ មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ។

បើតាមការប្រកាសរបស់សម្តេចតេជោ ចំពោះអ្នកស្លាប់បាក់អាគារនៅកែបនេះ គឺបានទទួលប្រាក់ឧបត្ថម្ភពីសប្បុរសជនក្នុងម្នាក់ៗ៥ម៉ឺនដុល្លារ និងអ្នករងគ្រោះ១ម៉ឺនដុល្លារ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds