គណបក្សយុវជនកម្ពុជា ចេញសាររំលែកទុក្ខក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ ក្នុងហេតុការណ៍បាក់រលំអគារកម្ពស់ ៧ជាន់នៅក្រុងកែប

(ភ្នំពេញ)៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ គណបក្សយុវជនកម្ពុជា បានធ្វើការបង្ហោះសាររំលែកទុក្ខក្រុមគ្រួសារជនរងគ្រោះ ក្នុងហេតុការណ៍បាក់រលំអគារកម្ពស់ ៧ជាន់ ដែលមានទីតាំងនៅក្បែវត្តសមាធិ ក្រុងកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ។ជនរងគ្រោះប្រមាណ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា អាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។

គិតម៉ោង៩៖០០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប៕

អត្ថបទដែលជាប់ទាក់ទង