ឆ្នាំថ្មី២០២០នេះ កម្មករ-កម្មរនីរោងចក្រនឹងទទួលបានប្រាក់ខែគោលបន្ថែម​ទៀត

(ភ្នំពេញ)៖ ក្នុងឆ្នាំថ្មី២០២០នេះ កម្មករ-កម្មការនីនឹងមានប្រាក់ឈ្នួលបន្ថែមទៀត ក្នុងការសម្រួលទៅដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាកម្លាំងពលកម្មដែលធ្វើការបម្រើការងារនៅក្នុង ក្រុមហ៊ុន សហគ្រាស ក៏ដូចជារោងចក្រជាដើម នេះគឺជាការឆ្លើយតបដ៏ល្អបំផុតតាមរយៈការសំណូមពរពីកម្មករ កម្មការនីកន្លងមក ។

យោងទៅតាម ក្រសួងការងារនិងបណ្តុះ​បណ្តាលវិជ្ជាជីវៈបានធ្វើការបង្ហោះតាមបណ្តាញសង្គមជាផ្លូវការ ក្នុងន័យយ៉ាងដូច្នេះថា សូមអបអរសាទរ បងប្អូនកម្មករ កម្មការនី នាឱកាសឆ្នាំថ្មី២០២០នេះ ទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មី ១៩០ដុល្លារ ។

ទន្ទឹមគ្នានេះផងដែរ ការបន្ថែមប្រាក់ឈ្នួលមើលទៅហាក់បីជាមិនច្រើនទេ ប៉ុន្តែប្រសិនបើយើងគិតហើយគុណទៅលើចំនួន កម្មករ កម្មការនី រាប់សែននាក់ ដូច្នេះការចំណាយក៏ច្រើនណាស់ដែរ ពោលកម្មករ កម្មការនីក៏អាចរកចំណូលបន្ថែមទៀតបានដែរក្រៅពីប្រាក់ខែគោលរបស់ខ្លួន តាមរយៈធ្វើការថែមម៉ោងដែលស្របទៅតាមច្បាប់កំណត់ ឫការដេរស៊ីបុងជាដើមតាមរោងចក្រ ។

ដូច្នេះកម្មករទាំងអស់ពួកគាត់មិនពឹកតែទៅលើប្រាក់ខែគោលឡើយ ប្រសិនបើក្នុងករណីដែលពួកគាត់ពឹងតែពីប្រាក់ខែលគោលចាយមិនគ្រប់ឡើយ មានន័យថាចំណាយច្រើន រីឯចំណូលតិច ដែលជាកត្តាធ្វើអោយកម្មការ កម្មការនីទាំងអស់ប្រឹងប្រែងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds