ក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បង្ហាញពីឆន្ទៈ គោលបំណង និងការងារប្រកបដោយសុចរិតទៀងត្រង់បម្រើប្រជាពលរដ្ឋដោយគ្មានការរើសអើង
(ភ្នំពេញ)៖ យោងតាមលិខិតដែលបង្ហាញអំពីប្រការគួរយល់ដឹង ពីការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់បានបង្ហាញឲ្យដឹងថាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រៀបដូចជាស្ពានភ្ជាប់ទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រីនិងប្រជាពលរដ្ឋខ្មែរទូទៅដែលតាមរយៈនេះប្រជាពលរដ្ឋផ្ដល់អំណាច
នៃការដឹងជាប្រចាំជូនសម្ដេចតេជោអំពីតម្រុយភស្តតាងនៃ ភាពអសកម្មភាព មិនប្រក្រតី
ចេញពីលទ្ធផល ការងារសាធារណៈមតិ(Public Opinions)និង ការទំនាក់ទំនងសាធារណៈ(Public Relation) របស់លេខាធិការរាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់(SSCC)
បានបង្ហាញឲ្យឃើញថាមហាជនខ្មែរទូទៅគ្រប់និន្នាការ និងគ្រប់ស្រទាប់សង្គម គាំទ្រចំពោះយុទ្ធនាការក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់
ដែលបានកំពុងបំពេញការងាររបស់ខ្លួនប្រកបដោយសុចរិតទៀងត្រង់បម្រើប្រជាពលរដ្ឋដោយគ្មានការរើសអើង។ឧត្តមក្រុមប្រឹក្សាពិគ្រោះ
និងផ្ដល់យោបល់ប្រៀបដូចជាស្ពានភ្ជាប់ទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រីនិងប្រជាពលរដ្ឋខ្មែរទូទៅដែលតាមរយៈនេះប្រជាពលរដ្ឋផ្ដល់អំណាច
នៃការដឹងជាប្រចាំជូនសម្ដេចតេជោអំពីតម្រុយភស្តតាងនៃ ភាពអសកម្មភាព មិនប្រក្រតីអំពើ រំលោភអំណាច អំពើពុករលួយ។ល។
ទោះជាយ៉ាងណាក៏ដោយក៏មានចំពោះមនុស្សពីក្រុមមិនពេញចិត្តចំពោះវត្តមានឧត្តមក្រុមប្រឹក្សាពីគ្រោះយោបល់(SSCC)នោះទេ គឺ
ក្រុមអ្នកគាំទ្រខ្មោចគណបក្សសង្គ្រោះជាតិដែលនៅសេសសល់និងកំពុងដេកសង្ឃឹមថាខ្មោចគណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញ
ដោយសម្ពាធបរទេសក្រោមម្ល៉េះនៃពាក្យប្រជាធិបតេយ្យឈរលើជំហរបែបនេះហើយទើបក្រុមមនុស្សចំពោះនេះមើលមកឧត្តមក្រុម
ប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់(ss cc) ជាសត្រូវឬជាគូប្រជែងនឹងការរស់នៅឡើងវិញរបស់ខ្មោចគណបក្សសង្គ្រោះជាតិ
ក្រុមបុគ្គលទុច្ចរិតដែលត្រូវបានឬបារម្ភខ្លាចក្រុមហ៊ុនដឹងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់(ss cc) ជាវែកមុខនិងរារាំងអំពើទុច្ចរិត
របស់ខ្លួនជូនសម្ដេចតេជោបានដឹងនិងចាត់វិធានការ។
នេះជា ការគួរដឹងដល់ជូនមហាជនខ្មែរទូទៅគ្រប់និនាការនិងគ្រប់ស្រទាប់សង្គមបានដឹងយល់និងពិចារណាដោយឆន្ទៈ
រៀងៗខ្លួននិងចូលរួមយ៉ាងសកម្មនិងក្លាហានជាមួយក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់រួមវិភាគក្នុងការកសាង
ប្រព័ន្ធរដ្ឋាភិបាលសាធារណៈស្អាតស្អំនិងប្រព័ន្ធយុត្តិធម៌សង្គមសុចរិតទៀងត្រង់បម្រើប្រជាជន។