សម្តេចតេជោ ហ៊ុន សែន អរគុណជនមហាជនដែលបានគាំទ្រសារនយោបាយ «អរគុណសន្តិភាព»

(ភ្នំពេញ)៖ នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាពនេះ មានតម្លៃមិនសាបសូន្យមិនថានាពេលកន្លង ថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ។ សម្តេចតេជោ បន្ថែមថា មនុស្សទាំងអស់ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ពាក្យ «អរគុណសន្តិភាព» នេះ បានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាពផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «សូមអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់សារនយោបាយរបស់ខ្ញុំគឺ (អរគុណសន្តិភាព) ដែលខ្ញុំយល់ថា វាមានតម្លៃមិនសាបសូន្យមិនថា កន្លងមក ថ្ងៃនេះនិងថ្ងៃក្រោយ។ មនុស្សទាំងអស់គ្នាត្រូវការសន្តិភាពលើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព។ អរគុណសន្តិភាពបានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព។ អរគុណសន្តិភាព!»។

ពាក្យ «អរគុណសន្តិភាព!» ត្រូវបានប្រជាពលរដ្ឋខ្មែរយកមកផ្សព្វផ្សាយបន្តយ៉ាងព្រោងព្រាតលើបណ្តាញសង្គម។ ពាក្យ «អរគុណសន្តិភាព!» នេះ ក៏ត្រូវបានយកទៅចងនៅតាមក្រសួង ស្ថាប័នរបស់រដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open