លោក ពេជ្រ ស្រស់ ដាក់បេសកកម្ម ៦ ចំណុច ក្នុងឆ្នាំ២០២០ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងចូលរួមសង្រ្គោះពលរដ្ឋដែលរងគ្រោះ
ប្រធានគណបក្សយុវជនកម្ពុជាឡើងក្នុងទំព័រហ្វេសបុករបស់លោក នៅល្ងាចមិញនេះថាឆ្នាំ២០២០គឺជាបេសកកម្មស្វិតស្វាញបំផុត អ្វីដែលខ្ញុំធ្វើ គឺមិនតម្រូវចិត្តអ្នកណាម្នាក់នោះទេ គឺខ្ញុំធ្វើ ដើម្បីតែជាតិមាតុភូមិ និងសង្រ្គោះជនរងគ្រោះ បើអ្នកមិនទាន់រងគ្រោះ ចូរអ្នកសប្បាយចិត្តសិនចុះក៏ប៉ុន្តែបើថ្ងៃណាមួយអ្នកទទួលរងគ្រោះ សូមកុំភ្លេចហៅខ្ញុំឲ្យចូលរួមជាមួយអ្នក ដើម្បី រកដំណោះស្រាយជូនអ្នកផងចុះ។
បេសកកម្ម ៦ ចំណុច ក្នុងឆ្នាំ២០២០នេះមានដូចជា
១ ចុះសិក្សាបញ្ជាប្រឈមនានានៅតាមបណ្ដារាជធានីខេត្ត
២ ចុះសិក្សាពីការអភិវឌ្ឍន៍នៅតាមបណ្ដាលរាជធានីខេត្ត
៣ សិក្សាពីការខ្វះខាតក្នុងការអភិវឌ្ឍន៍នៅតាមបណ្ដារាជធានីខេត្ត
៤ ចុះស្រាវជ្រាវពីតម្រូវការបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដារាជធានីខេត្ត
៥ សិក្សាបញ្ជារបស់បងប្អូនប្រជាពលរដ្ឋដែលប្ដឹងមកនៅតាមបណ្ដារាជធានីខេត្ត
៦ ចុះស្វែងរកតម្រុយនិងភាពរដ្ឋមន្រ្តប្រក្រតីរបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិ