អភិបាលខេត្តកោះកុង ផ្អាកសកម្មភាពចរាចរណ៍រថយន្តដឹកជញ្ចូនដី គ្រួស ថ្ម និងខ្សាច់ លើកំណាត់ផ្លូវជាតិលេខ៤៨ រយ:ពេល៣ថ្ងៃនៅដើមខែមករា ឆ្នាំ២០២០ ខាងមុខ
រដ្ធបាលខេត្ត កោះកុង បានជម្រាបជូនដំណឹង លោក លោកស្រី ជាម្ចាស់រថយន្តដឹកដជញ្ចូនដី និងរថយន្តដឹកជញ្ចូនគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើកំណត់ផ្លូវជាតិលេខ៤៨ ភូមិសាស្រ្តខេត្តកោះកុងអោយបានជ្រាប់ថា ចាប់ពីថ្ងៃទី០៤-០៦ ខែមករាឆ្នាំ២០២០ខាងមុខខេត្ត កោះកុង និងមានការប្រណាំងកង់ពិភពលោកនៅខេត្តដែលជាប់ឆ្នេសមុទ្រកម្ពុជា លើកទី១ ឆ្នាំ២០២០។
ដំណាក់កាលទី១ ចាប់ផ្ដើមពីថ្ងៃ០៤ខែមករាឆ្នាំ២០២០ដែលចាប់ផ្ដើមពីរង្វង់មូលវិថី សាយ ភូថង តាមផ្លូវជាតិ៤៨ឆ្ពោះទៅខេមរភូមិន្ទ រួចបញ្ចប់នៅសួនច្បាមុខខេត្ត។
ដំណាក់កាលទី២ ចាប់ផ្ដើមពីថ្ងៃ០៥ខែមករាឆ្នាំ២០២០ ដែលចាប់ផ្ដើមពីរង្វង់មូលវិថី សាយ ភូថង តាមផ្លូវជាតិ៤៨ឆ្ពោះទៅ ភ្នំបូកគោ។
ការប្រណាំងកង់១៥ប្រទេសរួមមានកម្ពជាផងដែល ចែកជា២០ក្រុម មានកីឡាករសរុប១២០នាក់ និង គណះប្រតិភូ១៨០ នាក់ ព្រមទាំងអ្នកសារព័ត៍មានចំនួនប្រហែល ២៧សារព័ត៍មាន ។ដើម្បីចូលរួមការអបអរសាទរចំពោះការរៀបចំនេះឱ្យទទួលបានជោគជ័យរដ្ឋាភិបាលខេត្តកោះកុងសូមជូនដំណឹងដល់លោកលោកស្រីជាម្ចាស់រថយន្តដីគ្រប់ប្រភេទសូមផ្អាកដំណើរការដឹកជញ្ជូនលើផ្លូវជាតិលេខ 48ចាប់ពីចំណុចផ្លូវបំបែកស្រុកស្រែអំបិលរហូតដល់ រង្វង់មូលគល់ស្ពានកោះកុងក្រុង ខេមរភូមិន្ទ និង ត្រង់ចំណុចរង្វង់មូលវិថីសាយភូថង ចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 5 ខែមករាឆ្នាំ 2020 ដោយផ្លូវទាំងនេះស្ថិតនៅក្នុងសៀគ្វីបរិមាណនៃការប្រណាំងកង់ពិភពលោក។