ធាតុអាកាសនឹងចុះត្រជាក់២០អង្សាសេ នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចាប់ពីថ្ងៃទី០១-០៧ ខែមករា ឆ្នាំ២០២០
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ ០៧ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម បាន
បញ្ជាក់ពីស្ថានភាពធាតុអាកាសថា៖
១)តំបន់ជួរភ្នំដងរែក និងខ្ពង់រាមឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី២០-២២អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៨-៣១អង្សាសេ
២)តំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ
៣)តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី២៨-៣០អង្សាសេ៕