គ្រាន់តែបានឈប់សម្រាកចុងឆ្នាំ៧ថ្ងៃភ្លាម ទីក្រុងបាងកកស្ងាត់ជ្រាបតែម្តង ដោយប្រជាជនថៃសម្រុកទៅដើរលេងនៅតាមបណ្ដាខេត្ត
(បាងកក)៖ បើយោងតាមការបង្ហោះរបស់ Khaosod English កាលពីថ្ងៃអាទិត្យ ទី២៩ម្សិលមិញនេះ ដោយមនុស្សម្នាជាច្រើនបានចាកចេញពីក្រុងដើម្បីធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្តជួបជុំគ្រួសារក្នុងឱកាសឈប់សំរាកចុងឆ្នាំ។
សូមរំលឹកថាវិស្សមកាលចូលឆ្នាំថ្មីនៅប្រទេសនេះមានករណីគ្រោះថ្នាក់ច្រើនមែនទែន ដោយយោងតាមរបាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនបានឲ្យដឹងថាមនុស្ស ៤៣នាក់បានស្លាប់ និង ៤៦៦នាក់រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃសុក្រដែលជាថ្ងៃដំបូងនៃថ្ងៃឈប់សម្រាករយៈពេល ៧ថ្ងៃ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២០៕