កក្រើក៖ ជិតដាច់ឆ្នាំ លោក ពេជ្រ ស្រស់ ដាក់ការភ្នាល់ជាមួយលោក មាស នី និង លោក រ៉ុង ឈុន បើសិនការ វិភាគរបស់លោកទាំង២នាក់អាចជួយពលរដ្ឋរងគ្រោះបានគឺលោក ពេជ្រ ស្រស់ រំលាយបក្សចោល ហើយឈប់ធ្វើនយោបាយមួយជីវិត……….

 

បន្ទាប់ពីលោកបណ្ឌិត មាស នី និងលោក រ៉ុង ឈុន ដែលវាយតម្លៃ និងចោទសមាជិកក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថាមិនបានធ្វើនូវអ្វីសោះជាពិសេស គឺ មិនបានបំរើប្រយោជន៍ប្រពលរដ្ឋ និងមិនបានដោះស្រាយនូវបញ្ហាដីធ្លី ប្រធានប្រតិភូបក្សយុវជនកម្ពុជា ថា លោកបើកភ្នែកអានរបាយការណ៍របស់ប្រតិភូបក្សយុវជនថា តើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារ
ត្រូវបានដោះស្រាយនិងមានចំនួនផ្ទៃដីប៉ុន្មានហិកតា ដែលពួកគាត់ទទួលបាននោះ។

លោកពេជ្រ ស្រស់ ថា ខ្ញុំផ្ញើជូនលោកបណ្ឌិត មាស នី និងលោក រ៉ុង ឈុន ព្រមទាំងអ្នកងងឹតទាំងភ្នែកអាចមើលឃើញមួយចំនួនទៀត ដែលវាយតម្លៃ និងចោទសមាជិកក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថាមិនបានធ្វើនូវអ្វីសោះជាពិសេស គឺ មិនបានបំរើប្រយោជន៍ប្រពលរដ្ឋ និងមិនបានដោះស្រាយនូវបញ្ហាដីធ្លី សុំអស់លោកបើកភ្នែកអានរបាយការណ៍របស់ប្រតិភូបក្សយុវជនថា តើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារត្រូវបានដោះស្រាយនិងមានចំនួនផ្ទៃដីប៉ុន្មានហិកតា ដែលពួកគាត់ទទួល
បាននោះ។

ជាមួយគ្នានេះដែរប្រមុខបក្សរូបនេះ បានសុំស្នើដល់ក្រុមអស់លោកបណ្ឌិតមានខួរក្បាលមួយជំហៀង សុំបើកទ្វារខួរក្បាលមួយជំហៀងទៀត ដើម្បី បំ​ពេញ​​ឲ្យគ្រប់ខួរក្បាលទាំងសងខាងផង ហើយខ្ញុំសុំបញ្ជាក់ផងថា”ពលរដ្ឋម្នាក់”ក៏ជាពលរដ្ឋខ្មែរយើងដែរ ចុះអស់លោកបើក​​ភ្នែកមើលនៅក្នុងរបាយការណ៍បន្តិចមើលថាមានពលរដ្ឋប៉ុន្មានគ្រួសារទទួលបានដំណោះស្រាយនេះបើអស់លោក​ខ្ចិល​អានគឺខ្ញុំប្រាប់តែម្តងក្នុងរបាយការណ៍នេះមានពលរដ្ឋចំនួន ៣១១៣ គ្រួសារត្រូវបានដោះស្រាយជូនពួកគាត់ ចុះបើរាប់ជា​ចំនួននាក់វិញ ថាតើប៉ុន្មាននាក់ទទួលបានការដោះស្រាយពីប្រតិភូគណបក្សយុវជន ដូច្នេះគឺយើង​យក​៣១១៣គ្រួសារគុណនឹង៣នាក់ក្នុងមួយគ្រួសារយ៉ាងតិចស្មើ៩៣៣៩នាក់ឯណោះ តើពួកគាត់ទាំង៩៣៣៩នាក់មិនមែនជាពលរដ្ឋទេអស់លោកបណ្ឌិតពិការខួរក្បាលទាំងឡាយ។

លោកបន្តថា ចំនួននេះមិនគិតចូលពីសកម្មភាពផ្សេងៗទៀតផង។ ធ្វើជាបណ្ឌិតគួរធ្វើឲ្យក្មេងៗជំនាន់ក្រោយគោរពខ្លះផងកុំចង់តែផ្គាប់ចិត្តមនុស្សមួយក្រុមបោះបង់គុណធម៌ក្នុងខ្លួនឲ្យសោះពីព្រោះអស់លោកក៏មានថ្ងៃស្លាប់ដូចតែគ្នាទេ ហើយមុននឹងនិយាយគួរគិតដល់ជនកំពុងរងគ្រោះផង។

លោកពេជ្រ ស្រស់ ថា ខ្ញុំចង់ដាក់ការភ្នាល់ជាមួយ លោក បណ្ឌិត មាស នី និងលោក រ៉ុង ឈុន បើសិនជាការវិភាគរបស់អស់​លោក អាច​ជួយដល់ បងប្អូន ជនរងគ្រោះដីធ្លីឲ្យទទួលបានដំណោះស្រាយពីរដ្ឋាភិបាលបាន និងជម្រុញឲ្យរដ្ឋាភិ​បាល​ដោះស្រាយ​បញ្ហាមួយចំនួនទៀតបានដូចជាការដណ្តើមដែនសមុទ្រពីពពួកទុច្ចរិត និង បញ្ហាផ្សេងទៀតបានគឺខ្ញុំនឹងដើរចេញពីយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ព្រមទាំងរំលាយគណបក្សយុវជនកម្ពុជា ចោលតែម្តង ហើយខ្ញុំនឹងឈប់ប្រឡូកក្នុងឆាកនយោ​បាយអស់មួយជីវិត។ តើលោកទាំង២ហ៊ានភ្នាល់ជាមួយខ្ញុំដែរឬទេ? ខ្ញុំរង់ចាំទទួលការភ្នាល់ពីលោកទាំ ង២នាក់ គ្រប់ពេល៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds