ផ្ដើមពីនារីបម្រើការងារលើយន្តហោះធម្មតា ពុះពាររៀនក្លាយជាអ្នកបើកយន្តហោះស្ត្រីខ្មែរទី១ក្នុងប្រវត្តិសាស្ត្រ
យោងតាមគណនីហ្វេសបុកមិត្តភក្តិរបស់ចិន្តា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកឈ្មោះ Sreymom Kong រម្លឹកអនុស្សាវរីយ៍ និង អបអរសាទរមិត្តរួមការងារខ្លួន ជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា៖
“ចិន្តា ដូរី ក្នុងរូបភាពនេះ បានរម្លឹកខ្ញុំនៅពេលដែលបងបានបង្រៀនខ្ញុំឱ្យឆុងកាហ្វេ ។ ហើយឥឡូវនេះ រំលងបាន៤ឆ្នាំ បងអាចបើកយន្តហោះបាន ។ ខ្ញុំពិតជាមានមោទកភាពចំពោះបងណាស់ ហើយពេលនេះខ្ញុំចង់ឱ្យបងបង្រៀនខ្ញុំឱ្យបើកយន្តហោះដូចគ្នា ។ នារីនារីអាកាសយាននិកខ្មែរទី១” ។
សូមបញ្ជាក់ថា ចិន្តា ធ្លាប់ជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក បដិសណ្ឋារកិច្ច និងទេសចរណ៍ បន្ទាប់មកក៏បានក្លាយអ្នកអ្នកបម្រើការលើយន្តហោះបានតាមបំណង ។ ប៉ុន្តែកញ្ញាមិនបានបញ្ចប់ក្តីស្រមៃក្នុងការក្លាយជាអ្នកបើកយន្តហោះមួយរូបឡើយ រហូតដល់សម្រេចចិត្តបន្តការហ្វឹកហាត់ជាពីឡុតនៅឯក្រៅប្រទេស ។ ប្រមាណជា៤ឆ្នាំ ក្នុងការខិតខំប្រឹងប្រែង កញ្ញាក៏ទទួលបានជោគជ័យ ៕