ក្រុមហ៊ុនចំនួន៩ដែលត្រូវរដ្ឋាភិបាលចិន ផ្តល់សិទ្ធិនាំចេញផ្លែចេកស្រស់ទៅប្រទេសចិន
រតនគិរី ៖ ក្រុមហ៊ុនដាំដុះដំណាំចេកអំបូងលឿង នៅកម្ពុជាចំនួន៤ថែមទៀត ត្រូវរដ្ឋាភិបាលចិន ទើបអនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារចិន ដែលកន្លងមកនេះ រដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៥ រួចមកហើយនោះ ធ្វើការនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារចិន គិតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៩ហើយ មានសិទ្ធិនាំចេញផ្លែចេកស្រស់ទៅប្រទេសចិន។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់ របស់បុត្រសម្ព័ន្ធក្រុមហ៊ុនទាំង៤ធ្វើឡើងនៅស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែសង្វាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកប ដោយគុណភាព អនាម័យ និងសុវត្ថិភាព តាមស្តង់ដារនៃទីផ្សារនាំចេញ។
លោករដ្ឋមន្ត្រីបានសំណូមពរបន្តរក្សាកិច្ចសហប្រតិបត្តិការ ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្ត ក្នុងស្មារតីទទួល ខុសត្រូវខ្ពស់តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។
ជាមួយគ្នានេះដែរលោកក៏បានណែនាំដល់ក្រុមហ៊ុនធ្វើយ៉ាងណាបង្កើនកិច្ច សហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការអនុវត្តច្បាប់ បច្ចេកទេសសំដៅលើភូតគាមអនាម័យ ធ្វើយ៉ាង ណាបង្កើនជំនឿទុកចិត្តលើគុណភាព និងសុវត្ថិភាពនៃផលិតផលពីអតិថិជនក្នុង និងក្រៅ ប្រទេស។ ក្រៅពីនេះ ក្រុមហ៊ុនក៏ត្រូវបង្កើនការយកចិត្តទុកដាក់លើស្ថានភាពជីវភាព និងសុខភាពរបស់បងប្អូនបុគ្គលិក កម្មករឲ្យបានល្អប្រសើរ។ ចំពោះអគ្គនាយកដ្ឋានកសិកម្មត្រូវយក ចិត្តទុកដាក់ក្នុងការផ្តល់វិញ្ញាបនបត្រ SPS ជូនក្រុមហ៊ុនឲ្យបានទាន់ពេលវេលា ចៀសវាងមានការយឺតយ៉ាវធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ។
លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យវិស័យឯកជន ដែលមានលទ្ធភាព ពិនិត្យនិងពិចារណាវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃ វេចខ្ចប់កសិផលថែមទៀត ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញវត្ថុធាតុដើម ដែលនេះជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើនតម្លៃ បន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ។
ចំណែកលោក ង្វៀង ក្វានអាន អគ្គនាយកក្រុមហ៊ុន ហ័ងអ័ញ់យ៉ាឡាយagrico និងជាតំណាងក្រុមហ៊ុនទាំង៤ ដែលទទួលសិទ្ធិនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិន បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី១៨ពាន់ហិកតា ក្នុងនោះបានដំណើរការរៀបចំ ចម្ការចេកលើផ្ទៃដីជាង ៧ពាន់ហិកតា ក្នុងនោះជាង៣ពាន់ហិកតាទៀត កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង៤០០ លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំការប្រើប្រាស់ដី ប្រព័ន្ធទឹក ការរៀបចំពូជ ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ ឃ្លាំងស្តុកចំនួន២ និងរចនាសម្ព័ន្ធវេចខ្ចប់ចំនួន៨ ដែលត្រូវបានចែកចេញជា២ស្តង់ដារ គឺចិន និងជប៉ុន។
ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូលប្រើប្រាស់ពលកម្មសរុប២០០នាក់ នៅក្នុងខេត្តរតនគិរី និងខេត្តនានាដែលជាប់តំបន់នេះ។ បច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រវេចខ្ចប់ចំនួន១០ ដែលមានសមត្ថភាពផលិតបាន ២៥ម៉ឺនតោន-ឆ្នាំ។
លោកបញ្ជាក់ថានៅឆ្នាំ២០២០ ក្រុមហ៊ុននឹងបង្កើនបរិមាណផលិតកម្មចេកស្រស់ឲ្យដល់ ៥០០ពាន់តោន-ឆ្នាំ ក្រៅពីនេះក៏នៅមានផលដំណាំស្វាយ ក្រូចថ្លុង ស្រកានាគ និងខ្មុរ ដែលត្រូវការកម្លាំងពលកម្មក្នុងស្រុកជាង១៥ពាន់នាក់។ ក្រៅពីការងារអាជីវកម្មក្រុមហ៊ុនក៏បានគិតគូរយកចិត្តទុកដាក់ផងដែរ លើការងារសង្គម សុខភាព ការអប់រំ លំនៅឋានជូនបុគ្គលិក កម្មករផងដែរ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែសង្វាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកប ដោយគុណភាព អនាម័យ និងសុវត្ថិភាព តាមស្តង់ដារនៃទីផ្សារនាំចេញ។
ដើម្បីសម្រេចគោលដៅនេះ លោករដ្ឋមន្ត្រីបានសំណូមពរបន្តរក្សាកិច្ចសហប្រតិបត្តិការ ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្ត ក្នុងស្មារតីទទួល ខុសត្រូវខ្ពស់តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។
លោកក៏បានណែនាំដល់ក្រុមហ៊ុនធ្វើយ៉ាងណាបង្កើនកិច្ច សហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការអនុវត្តច្បាប់ បច្ចេកទេសសំដៅលើភូតគាមអនាម័យ ធ្វើយ៉ាង ណាបង្កើនជំនឿទុកចិត្តលើគុណភាព និងសុវត្ថិភាពនៃផលិតផលពីអតិថិជនក្នុង និងក្រៅ ប្រទេស។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនក៏ត្រូវបង្កើនការយកចិត្តទុកដាក់លើស្ថានភាពជីវភាព និងសុខភាពរបស់បងប្អូនបុគ្គលិក កម្មករឲ្យបានល្អប្រសើរ។ ចំពោះអគ្គនាយកដ្ឋានកសិកម្មត្រូវយក ចិត្តទុកដាក់ក្នុងការផ្តល់វិញ្ញាបនបត្រ SPS ជូនក្រុមហ៊ុនឲ្យបានទាន់ពេលវេលា ចៀសវាងមានការយឺតយ៉ាវធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ។
លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យវិស័យឯកជន ដែលមានលទ្ធភាព ពិនិត្យនិងពិចារណាវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃ វេចខ្ចប់កសិផលថែមទៀត ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញវត្ថុធាតុដើម ដែលនេះជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើនតម្លៃ បន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ៕