ពិតជាខ្លាំងមែន !! កែវ រំចង់ បានយកឈ្នះកីឡាករម្ចាស់ផ្ទះជប៉ុន ដោយពិន្ទុ

ជប៉ុន៖ អ្នកប្រដាល់គុនខ្មែរ កែវ រំចង់ បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះជប៉ុន Yamagiwa Kazuki ក្នុងការប្រកួតកម្មវិធី Big Bang 37 ប្រភេទទម្ងន់ ៦៧គីឡូក្រាម លក្ខណៈ Kickboxing នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មុននេះបន្តិច។

ការប្រកួតពេញ៣ទឹក ទាំងកីឡាករ កែវ រំចង់ និងកីឡាករម្ចាស់ផ្ទះជប៉ុន Yamagiwa Kazuki បានតស៊ូគ្នាយ៉ាងស្វិតស្វាញ។ យ៉ាងណា ជាលទ្ធផល អ្នកប្រដាល់គុនខ្មែរមកពីខេត្តបាត់ដំបង កែវ រំចង់ បានយកឈ្នះកីឡាករជប៉ុនដោយពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង