ខេត្តបាត់ដំបង បង្កើតព្រឹត្តិការណ៍ ជិះកង់ដើម្បីរឹតចំណងមិត្តភាព សុខភាព ទេសចរណ៍ និងបរិស្ថាន ដើម្បីអបអរសាទរខួបលើកទី២១ នៃការបញ្ចប់សង្គ្រោមស៊ីវិលនៅប្រទេសកម្ពុជា

(បាត់ដំបង)៖ ដើម្បីរិតចំណងសាមគ្គីភាពរវាងប្រទេសថៃនៃខេត្តជាប់ព្រំដែន និងរិតចំណងមិត្តភាព រវាងខេត្តបាត់ដំបង និងតាមបណ្តាខេត្តមួយចំនួនទៀត នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមព្រឹត្តិការណ៍ជិះកង់ ដែលមានរយៈចម្ងាយ ២០គីឡូម៉ែត្រ ចាប់ពីមុខសាលាខេត្ត ដល់តំបន់ទេសចរណ៍ឡូរី ជើងភ្នំបាណន់ ។ ដែលព្រិត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមជិះកង់ ពីសំណាក់ភាគីថៃ ដែលដឹកនាំដោយ លោកអភិបាលខេត្តចន្ទបូរី ប្រទេសថៃ កុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីក្រុមជិះកង់ នៅតាមខេត្តមួយចំនួនដូចជា ក្រុមជិះកង់មកពីរាជធានីភ្នំពេញ ប៉ែលិន បន្ទាយមានជ័យ សៀមរាប និងមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងសិស្សានុសិស្ស ក្នុងខេត្តបាត់ដំបង សរុប ប្រមាណជាង ១ ពាន់នាក់ ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ឱ្យដឹងថា៖ការរៀបចំព្រឹត្តិការណ៍ជិះកង់នេះ រដ្ឋបាលខេត្ត នឹងធ្វើជារៀងរាល់ឆ្នាំ ដែលធ្វើការសហការណ៍ជាមួយភាគីថៃ ដោយធ្វើលើទឹកដីខេត្តបាត់ដំបងផង និងនៅលើទឹកដីខេត្តចន្ទបូរី ប្រទេសថៃ ដែលគោលបំណងចង់ឲ្យមានព្រិត្តិការណ៍នេះ នៅលើទឹកដីខ្លូន បានម្តងម្នាក់ៗ ហើយការរៀបចំព្រិត្តិការណ៍នជិះកង់នេះ មានគោលបំណង ដើម្បីរឹតចំណងមិត្តភាព សុខភាព ទេសចរណ៍ និងបរិស្ថាន ម្យ៉ាងវិញទៀត គឺដើម្បីអបអរសាទរខួបលើកទី២១ នៃការចប់សង្គ្រោមស៊ីវិលនៅប្រទេសកម្ពុជាផង ។

សូមបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍ជិះកង់នេះ ក៏មានការដាំកូនឈើ និងហូបបាយសាមគ្គី ក្នុងតំបន់ទេសចរណ៍ឡូរី ជើងភ្នំបាណន់ផងដែរ ដោយមានការសហការណ៍គាំទ្រ ពីតំបន់ទេសចរណ៍ឡូរីជើងភ្នំបាណន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds