លទ្ធផលការងារ របស់ប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សម្រេចបានដំណោះស្រាយជូនប្រជាពលរដ្ឋជាង ៣២០០គ្រួសារ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍វាយតម្លៃការងារ ១៦ខែដំបូងកន្លងមក ចាប់ពីខែកញ្ញា ២០១៨ ដល់ខែធ្នូ ឆ្នាំ២០១៩ នៃប្រតិភូគណបក្សយុវជនកម្ពុជា និងទិសដៅ
ក្រុមការងារសម្រាប់ឆ្នាំ២០២០ ក្នុងក្របខណ្ឌ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ក្នុងប្រតិភូគណបក្សយុវជនកម្ពុជា បានទទួលពាក្យបណ្តឹង ពីប្រជាពលរដ្ឋ ឈានទៅដល់ការចុះបេសកកម្ម សិក្សាអំពីបញ្ហាឈម រកតម្រុយពត៍មានពិត បានចំនួន ១១ករណី និងចុះសិក្សាបានចំនួន ៣៦លើក។

គួរ​ជំរាប​ជូន​ថា ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ដែល​ជា​យន្ត​ការ​ថ្មី​មួយ​របស់​រដ្ឋា​ភិបាល​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង តាម​ព្រះ​រាជ​ក្រឹត្យ​ព្រះមហាក្សត្រ ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស់ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨​។ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នេះ មាន​សមាស​ភាព​មក​ពី​គណបក្ស​នយោបាយ​ចំនួន ១៦ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចូល​រួម​ការ​បោះ​ឆ្នោត កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ តែ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​នោះ​ទេ​។ សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នេះ មក​ពី​គណបក្ស​នយោបាយ​ទាំង​១៦​គណបក្ស ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ត្រី និង​រដ្ឋ​មន្ត្រី​សម្រាប់​ប្រធាន​ និង​អនុ​ប្រធាន​គណបក្ស​នយោបាយ​នីមួយៗ​។ នេះ​បើ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ​២០១៨​៕

 

អត្ថបទ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds