អ្នកប្រឆាំងជាមួយយន្តការ ឧត្តមក្រុម ប្រឹក្សាពិគ្រោះនិងផ្តល់យោបល់គឺសុទ្ធ តែអ្នកគាំទ្រពួកលួចទ្រព្យសម្បត្តិជាតិ

ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០១៩ ស្ថាប័នឧត្តម ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានបើកកិច្ចប្រជុំបូកសរុបការងារ ស្ថិតនៅ សណ្ឋាគា សុខាត្រើយម្ខាង ក្រោម វត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។ក្នុងកិច្ចប្រជុំ នោះដែរ ឯកឧត្តម ឈឹម ផលវរុណ បានគ្រោងនិងស្នើរសំទិញរថយន្តសម្រាប់ប្រើប្រាស់ក្នុងស្ថាប័ន ស្រាប់តែមានប្រជាពលរដ្ឋបានរិះគន់ថាបំផ្លាញលុយជាតិ។

ខណៈដែល មានជនមួយចំនួនតូចដែលមិនចង់អោយមាន ឧត្តមក្រុម ប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ហើយលោក ពេជ្រ ស្រស់ បានបង្ហោះសារតាមសង្គមហ្វេសបុ៊កថា <<អ្នកប្រឆាំងជាមួយយន្តការ ឧត្តមក្រុម
ប្រឹក្សាពិគ្រោះនិងផ្តល់យោបល់គឺសុទ្ធតែអ្នកគាំទ្រពួកលួចទ្រព្យសម្បត្តិជាតិពួកប្លន់ដីពលរដ្ឋ ពួកជិះជាន់ពលរដ្ឋចេញមុខតែម្តងគឺដោយសារតែពួកខ្ញុំធ្វើនូវសកម្មភាពទប់ស្កាត់និងបំផ្លាញពួកទុច្ចរិតខាងលើ ដើម្បី រក្សាការពារនូវទ្រព្យសម្បត្តិជាតិនិងការពារប្រជាពលរដ្ឋទន់ខ្សោយ ហើយបើនរណាប្រឆាំងសកម្មភាពយើងខ្ញុំ គឺស្មើនឹងគាំទ្រពពួកជនទុច្ចរិតឲ្យប្រព្រឹត្តអំពើព្រៃផ្សៃលើពលរដ្ឋខ្មែរ និងលួចយកទ្រព្យសម្បត្តិរបស់រដ្ឋ។

លោក ពេជ្រ​ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាព Fast News ថា លុយដែល ឧត្តមក្រុមប្រឹក្សាគ្រោងចំណាយ ទិញរថយន្តនោះ​គឺជាលុយ ដែលស្ថាប័ន ឧត្តមក្រុមប្រឹក្សា បានចំណាយសល់នៅក្នុងឆ្នាំ ២០១៩ នោះទេមិនមែនបានចំណាយថវិកាជាតិទាំងស្រុងយកទៅទិញនោះទេ។ ក្នុងនោះដែរលោក ពេជ្រ ស្រស់ ក៏បានផ្តាំផ្ញើទៅប្រជាពលរដ្ឋមុននិងរិះគន់អ្វីមួយសូមមើលអោយគ្រប់ជ្រុងជ្រោយមុននិងវាយប្រហារនរណាម្នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open