លោក ពេជ្រ ស្រស់ ថា អ្នកនយោបាយជំនាន់ក្រោយមិនគួរពាក់មុខយក្សដាក់គ្នានោះទេ
ខណៈដែលអ្នកនបាយជើងចាស់កំពុងឈ្លោះប្រកែកចង់ចាញ់ចង់ឈ្នះ មិននាំគ្នារួមគ្នាធ្វើការកសាងប្រទេសនោះ អ្នកនយោបាយវ័យក្មេងលោក ពេជ្រ ស្រស់ ថា អ្នកនយោបាយជំនាន់ក្រោយមិនគួរពាក់មុខយក្សដាក់គ្នានោះទេ។
ប្រធានបក្សយុវជនកម្ពុជា បានសរសេរនៅក្នុងហ្វេសបុករបស់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែធ្នូ នេះដោយភ្ជាប់ជាមួយរូបថតជាមួយកូនប្រុសអ្នកនយោបាយជើងចាស់លោកគង់ គាំ គង់ ម៉ូនីកា លោកថា ទេពួកយើង ជាអ្ននយោបាយជំនាន់ក្រោយមិនគួរពាក់មុខយក្សដាក់គ្នានោះទេគឺត្រូវចេះស្គាល់គ្នាជាខ្មែរតែមួយ ហើយពួកយើងក៏គួរតែប្រកួតប្រជែងគ្នានៅលើគោលនយោបាយបានហើយ ដោយមិនចងគំនុំផ្ទាល់ខ្លួន ឬ បញ្ឆេះឲ្យអ្នកគាំទ្ររបស់ខ្លួនស្អប់លើបុគ្គលណាមួយនោះឡើយ។
ប្រមុខបក្សរូបនេះបន្ថែមថា ដូច្នេះនយោបាយនាំឲ្យជាតិរីកចំរើននិងប្រជាបានសុខ គឺនយោបាយរួបរួម សាមគ្គី និង ជំទាស់គ្នាក្នុងន័យស្ថាបនាជាតិ ទើបកម្ពុជាយើងឈ្នះ។