ស្ពានបាឡេនៅតាមផ្លូវជាតិលេខ២ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានរថយន្ដបែនដឹកដី១គ្រឿងធ្វើអោយបាក់

(កណ្ដាល)៖ នៅវេលាម៉ោងប្រមាណ ៣កន្លះរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ មានរថយន្តដឹកដីខ្នាតធំ របស់ក្រុមហ៊ុនកូរ៉េ ដែលកំពុងស្ថាបនាផ្លូវ បើកកាត់លើស្ពានបាឡេ ខណៈស្ពាននេះ បានទ្រុឌទ្រោមស្រាប់ទៅហើយ ក៏បណ្ដាលឲ្យបាក់ស្រុតភ្លាមៗតែម្ដង។ ស្ពាននេះ ក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

នៅចំណុចស្ពានទ្រុឌទ្រោមនេះ គេបានចាក់ដីពង្វៀងស្ពានជិតនោះដែរ ដើម្បីឲ្យឡានធំៗបើកបរ ប៉ុន្តែតៃកុងឡានមួយនេះ មិនព្រមបើកតាមកំណត់ បែរជាមកបើកលើស្ពានចាស់ទៅវិញ ដែលជាហេតុធ្វើឲ្យស្ពានបាកស្រុតភ្លាមៗតែម្ដង។ គេពុំទាន់កំណត់ច្បាស់លាស់ថា ឡានដឹកដីនេះជារបស់ក្រុមហ៊ុនណាទេ ប៉ុន្តែដំណឹងបឋម គឺជារបស់ក្រុមហ៊ុនកូរ៉េ ដែលកំពុងស្ថាបនា ផ្លូវជាតិលេខ២នេះឯង។

សូមជម្រាបជូនថា ផ្លូវជាតិលេខ២ តំបន់ភូមិសាស្ត្រ ស្រុកកណ្ដាលស្ទឹងនេះ សំបូរឡានដឹកដី ដឹកខ្សាច់ ដឹកថ្ម ដឹកទំនិញផ្សេងទៀតប្រភេទឡានខ្នាតធំ បើកបរមានល្បឿនលឿនៗណាស់ ហើយមិនគោរពសិទ្ធិអទិភាព ឬមានសីលធម៌ ក្នុងការបើកបរនោះឡើយ ដែលបង្កការព្រួយបារម្ភ ដល់ពលរដ្ឋអ្នកធ្វើដំណើរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds