ឯកឧត្តម នូ សម្បត្តិ ប្រធានក្រុមការងារបក្សយុវជនប្រចាំខេត្តព្រះសីហនុ ត្រូវបានជនខិលខូចបន្លំឈ្មោះយកឈ្មោះឯកឧត្តមទៅបង្កើត Facebook ក្លែងក្លាយ ជេរប្រមាថសម្តេចតេជោ និងលោក គួច ចំរើន

(ខេត្តព្រះសីហនុ)៖ បើយោងតាមរយៈផេកហ្វេសប៊ុករបស់គណបក្សយុវជនកម្ពុជា បានធ្វើការបង្ហោះសារមួយដែលបញ្ជាក់ពីការបដិសេធនូវការយកឈ្មោះឯកឧត្តម នូ សម្បត្តិ ប្រធានក្រុមការងារបក្សយុវជនប្រចាំខេត្តព្រះសីហនុ ត្រូវបានជនខិលខូចបន្លំឈ្មោះយកឈ្មោះឯកឧត្តមទៅបង្កើត Facebook ក្លែងក្លាយ ជេរប្រមាថសម្តេចតេជោ និងលោក គួច ចំរើន ។

ដោយលោកបានរៀបរាប់ថា “ខំ្ញ ឈ្មោះ នូ សម្បត្តិ ជាប្រធាន បក្សយុវជនកម្ពជា ខេត្តព្រះសីហនុ សូមប្រកាសជាដាចខាតថា ខ្ញំុមិនបានប្រើពាក្យ ដ៏ កខ្វក់ ជេរប្រមាថគ្មានដឹងទង្វើខុសត្រូវ ទៅលើសម្តេច និង ឯ ឧ អភិបាលខេត្តព្រះសីហនុ ឡើយ ៕
មានជនខិលខូចយក Acount Facebook ឈ្មោះ Nou Sambath ដែលមានរូបភាពពីរនាក់កូន ដែលខ្ញំុឈប់ប្រើយូរណាស់មកហើយ គឺប្រហែល 3 ឆ្នាំមុន។
ដូចនេះសូមសាធារណៈកំុយល់ច្រឡំ
ខ្ញំុមិនទទួលខុសត្រូវឡើយ។សូមអរគុណ៕ “

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds