សម្តេចតេជោ ហ៊ុន សែន ៖ សំណង់ដែលមានអាយុកាលដែលបន្សល់ទុកលើសពី៥០ឆ្នាំទៅ គឺត្រូវតែរក្សាទុក

(ភ្នំពេញ)៖កន្លងទៅនេះ ទាក់ទងទៅនឹងការផ្អើលផុសផុសក្នុងបណ្តាញសង្គមហ្វេសបុក រឿងអាជ្ញាធរខេត្តបាត់ដំបងចង់វាយស្ពានបុរាណមួយដែលមានអាយុកាលប្រមាណជាង១០០ឆ្នាំនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ដោយសម្តេចបានបញ្ជាក់ថា សម្បតិ្តអ្វីដែលមានអាយុកាលដែលបន្សល់ទុកលើកពី៥០ឆ្នាំ គឺត្រូវតែរក្សាទុក មិនត្រូវបំបាត់ចោលនោះទេ តែទោះជាយ៉ាងណាក៏ដោយ ដើម្បីបំពេញតម្រូវការដែលខ្វះខាត យើងត្រូវជំនួសមុកវិញនូវស្ពានថ្មីបន្ថែម ដោយមិនមែនវាយរបស់ចាស់ចោលនោះចាស់នោះទេ។

សូមបញ្ជាក់ថា អាជ្ញាធរ ខេត្ត បាត់ដំបង បានបញ្ឈប់ គម្រោង រុះរើ ស្ពាន ថ្ម ចាស់ នៅ មុខ សាលា ខេត្ត ដែល កសាង ក្នុង សម័យ អាណានិគម បារាំង ហើយ ដោយ ទុក ឲ្យ ក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ ជា អ្នក រក ថវិកា ជួសជុល និង ថែទាំ ស្ពាន ថ្ម នេះ វិញ។ ហ្វេសប៊ុក របស់ រដ្ឋបាល ខេត្ត បាត់ដំបង ចុះ ផ្សាយ នៅ ថ្ងៃ ទី២០ ធ្នូ ថា រដ្ឋបាល សាលា ខេត្ត បាត់ដំបង មាន ជំហរ ក្នុង ការ អភិរក្ស ស្ពាន ថ្ម ចាស់ ដែល ជា ស្ពាន បុរាណ នៅ មុខ សាលា ខេត្ត ឱ្យ នៅ គង់វង្ស ហើយ អំពាវនាវ ដល់ ប្រជាពលរដ្ឋ កុំ មាន ការ ព្រួយបារម្ភ។ ប្រតិកម្ម នេះ ធ្វើ ឡើង ក្រោយ ពេល ក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ បាន ស្នើ សុំ អន្តរាគមន៍ ដើម្បី ថែរក្សា ស្ពាន ថ្ម ចាស់ នេះ កុំ ឲ្យ មាន ការ រុះរើ។

អភិបាល ខេត្ត បាត់ដំបង លោក ងួន រតនៈ បានអោយដឹងថា អាជ្ញាធរ ខេត្ត គ្មាន បំណង កម្ទេច ស្ពាន ថ្ម បុរាណ នេះ ឡើយ ហើយ សាធារណជន អាច ភ័ន្ត ច្រឡំ នឹង ពាក្យ រុះរើ។ អាជ្ញាធរគ្តាន់តែ ចង់ រុះ កន្លែង ពុក ផុយ ចេញ ហើយ ចាក់ បេតុង ជួស ជុល កន្លែង ពុក ផុយ នៃ ស្ពាន ឡើងវិញ មិន មែន រុះរើ ស្ពាន ចោល ទេ។

ស្ពានថ្ម ចាស់ នៅមុខ សាលាខេត្ត បាត់ដំបង ត្រូវ បាន កសាង នៅ ឆ្នាំ១៩១៦ ក្នុង សម័យ អាណានិគម បារាំង។ មក ដល់ បច្ចុប្បន្ន ស្ពាន នេះ មាន អាយុ កាល ១០៣ឆ្នាំ។ អាជ្ញាធរ ខេត្ត បាត់ដំបង បាន ដាក់ បម្រាម មិន ឲ្យ អ្នក ដំណើរ ឆ្លង កាត់ យូរ មក ហើយ ដោយសារ ស្ថានភាព ទ្រុឌទ្រោម ការ ប្រេះស្រាំ និង ភាព ពុក ផុយ នៃ ស្ពាន។ ដូច្នេះ ស្ពាន ថ្ម ចាស់ នេះត្រូវរក្សាឲ្យ នៅ ដដែល អាជ្ញាធរ ស្វែងរងថវិកា ដើម្បី កសាង ស្ពាន ថ្ម ថ្មី មួយ បន្ថែម ទៀត នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open