រំភើបជំនួស..! ឯកឧត្តម ឈុន សុគន្ធ ជាប្រធានក្រុមការងាររបស់បក្សយុវជនបានឧបត្ថម្ភដល់កីឡាការនីនូវទឹកប្រាក់៥០ម៉ឺនរៀល
ភ្នំពេញ៖ ឯកឧត្តម ឈុន សុគន្ធ ប្រធានគណះពង្រឹងគណបក្សយុវជនកម្ពុជា ប្រចាំខេត្តសៀមរាប បានប្រកាស ផ្តល់ប្រាក់ឡើកទឹកចិត្តទៅដល់ កីឡាការិនី ដែលទទួលបានប្រាក់រង្វាន់ជាកីឡាការិនីចាំទីល្អបំផុតនិងកីឡាការិនីទាត់បញ្ចូឡទីច្រើនជាងគេដោយទទួលបានប្រាក់ឧបត្ថម្ភត្រឹមតែ ១០០០០០៛ តែប៉ុន្នោះ។
បើយោងទៅតាម គណនីfacebook របស់លោកផ្ទាល់បានបង្ហោះថា៖ខ្ញុំបាទ ឈុន សុគន្ធ ដែលជា ប្រធានគណះពង្រឹងគណបក្សយុវជនកម្ពុជា ប្រចាំខេត្តសៀមរាប សុំប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ចំពោះប្អូនស្រី កីឡាការិនី វឿនសុថាន ដែលជាកីឡាការិនីមកពី សមាគម នៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ចំនួន 500000៛ បន្ថែម លើប្រាក់រង្វាន់របស់ សហព័ន្ធបាល់ទាត់នារីកម្ពុជា ដូច្នេះបើប្អូនស្រីបានឃើញ ឬ បងប្អូនយើងបានឃើញសូមជួយទាក់ទងមកខ្ញុំបាទផង សូមអរគុណ។