លោក ពេជ្រ ស្រស់ ៖ ដាក់មួយទំហឹងដល់មន្រ្តីថ្នាក់ក្រោមជាតិយ៉ាងចុកឈាម ក្រោយនាយករដ្ឋមន្រ្តីបញ្ជាទើបបង្រ្កាបបទល្មើសបានមែនឬទេនៅមូលដ្ឋានរបស់ខ្លួន ?

 

ក្រោយពីមន្រ្តីជាន់ខ្ពស់ក្រសួងដែនដី ព្រះរាជអាជ្ញា និងអភិបាលរងខេត្តកោះកុង រកឃើញថា លោកផ្កាយ២ ទុន ដៀត ពិតជាបានលួចចាក់ដី បូមខ្សាច់ចូលឆ្នេរសមុទ្រកោះប៉ោ ស្ថិតនៅសង្កាត់​ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ លោកពេជ្រ ស្រស់ ថា ទាល់តែនាយករដ្ឋមន្ត្រីបញ្ជា ទើបបង្រ្កាបបទល្មើសបានមែនឬទេ.? ចុះសាខារដ្ឋទាំង ៥ ថ្នាក់នេះមានភារៈកិច្ចធ្វើអ្វីខ្លះនៅមូលដ្ឋានរបស់ខ្លួន ។

ប្រមុខបក្សយុវជនកម្ពុជា បានលើកឡើងតាមហ្វេសបុកថា ហើយសាខាទាំង៥មាន រដ្ឋថ្នាក់ភូមិ២.រដ្ឋថ្នាក់ឃុំ និងសង្កាត់៣.រដ្ឋថ្នាក់ស្រុក និងខណ្ឌ៤. រដ្ឋថ្នាក់ក្រុង និងរាជធានី៥. រដ្ឋថ្នាក់ខេត្ត និងថ្នាក់មន្ទីរផ្សេងៗតើសាខារដ្ឋទាំង ៥ ថ្នាក់នេះមានភារៈ
កិច្ចធ្វើអ្វីខ្លះនៅមូលដ្ឋានរបស់ខ្លួន..?សាខារដ្ឋគឺត្រូវតែថែរក្សាទ្រព្យសម្បត្តិរដ្ឋដោយស្វ័យប្រវត្តិ មិនចាំបាច់មានបទបញ្ជាពីប្រមុខរដ្ឋនោះឡើយ…។

ជាមួយគ្នានេះដែរ លោកបានចោទជាសំនួរថា ចុះហេតុអ្វីបានជាសាខារដ្ឋមួយចំនួនទាល់តែមាននូវបទបញ្ជា ពីប្រមុខរដ្ឋទើបទៅការពារទ្រព្យសម្បត្តិរដ្ឋយ៉ាងដូច្នេះទៅវិញ?ឬក៏ក្រុមសាខារដ្ឋទាំងនោះ ក៏ចូលរួមជាមួយអ្នកលួចទ្រព្យសម្បត្តិរដ្ឋដែរ…ទើបមើលមិនឃើញចោរលួចទ្រព្យរដ្ឋយ៉ាងដូច្នេះ…?ឬក៏មើលឃើញហើយ មិនហ៊ានបង្រាបដោយសារខ្លួនមានចំណែកក្នុងផល
ទ្រព្យសម្បត្តិនោះដែរឬយ៉ាងណា.?

ក្រៅពីនេះលោកក៏បានថ្លែងសានយោបាយបក្សលោកថា សំរាប់មហិច្ឆតារបស់ខ្ញុំគឺនៅពេលគណបក្សយុវជនកម្ពុជាទទួលបាននូវការគាំទ្រមានសម្លេងក្នុងរដ្ឋសភាជាតិយ៉ាងតិច ២ / ៣ លោក នឹងដឹកនាំសមាជិករៀបចំស្នើបង្កើតឲ្យមានការិយាល័យត្រួតពិនិត្យនិងវាយតម្លៃកិច្ចការរបស់សាខារដ្ឋក្នុងមូល​ដ្ឋាននីមួយៗចាប់ពីថ្នាក់ ឃុំ-សង្កាត់ ឡើងទៅ ហើយអ្នកធ្វើការនៅក្នុងការិយាល័យនោះគឺយកពី សមាសភាព អង្គការ សង្គមស៊ីវិលនិង មន្រ្តីគណបក្សនយោបាយ ទាំងអស់ ដើម្បីជៀសវាងការគុបគិតគ្នា។

មេបក្សយុវជនរូបនេះថា បើមានការិយាល័យខាងលើនេះអាចនឹងធ្វើឲ្យសាខារដ្ឋគឺលែងខ្ជីខ្ជាការងារដូចសព្វថ្ងៃ ហើយសម្រាប់អ្នកធ្វើការក្នុងការិយាល័យខាងលើ គឺ ទាល់តែស្មក្រ័ចិត្តទើបឲ្យចូលធ្វើការងារបាន។

គួរកត់សម្គាល់ថា ប្រតិបត្តិការចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងចាក់ដីលុប​មាត់ព្រែកកោះប៉ោ ផ្តើមឡើងចាប់ពីម៉ោង២កន្លះរសៀលដល់ម៉ោង៦កន្លះល្ងាចថ្ងៃទី២៣ ខែធ្នូ ក្រោយរយៈពេល២ថ្ងៃនៃការប្រតិកម្ម និងដាក់បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds