នាយករដ្ឋមន្ត្រីកម្ពុជា រំលឹកពីគោលដៅយុទ្ធសាស្រ្ត២សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ក្រោយពីការដាក់ចេញនូវនយោបាយឈ្នះឈ្នះ

(ត្បូងឃ្មុំ)៖ ជាថ្មីម្តងទៀត ក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍រំលឹកពីគោលដៅសំខាន់២ដែលសម្តេចបានដាក់ចេញក្រោយពីការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិដែលក្នុងនោះរួមមាន៖
ទី១) គឺការប្រែក្លាយតំបន់ដែលជាអតីសមរភូមិក្តៅ កន្លែងដែលធ្លាប់កើតមាននូវភ្លើងសង្គ្រាម ទៅជាតំបន់ដែលមានសុខសន្តិភាព មានការអភិវឌ្ឍ និងជាតំបន់ទីផ្សារ ។

ទី២)គឺការប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាង អោយទៅជាតំបន់មានសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា។

សម្តេចតេជោ បន្តថា ជាក់ស្តែងពេលនេះ គឺយើងបាននឹងកំពុងប្រែក្លាយតំបន់នេះផ្ទាល់អោយទៅជាតំបន់ទីផ្សារ តំបន់សន្តិភាព និងតំបន់ដែលមានការអភិវឌ្ឍ ហើយនៅទីនេះយើងក៏មានជាតំបន់សេដ្ឋកិច្ចពិសេសផងដែរ សំរាប់ទាក់ទាញកាវិនិយោគផ្សេងៗ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញអោយកសិករ ពាណិជ្ជករ ត្រូវខិតខំកែច្នៃផលិតផលក្នុងស្រុក
អោយទៅជាផលិតផលសម្រេចដើម្បីធ្វើការនាំចេញ
។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើអោយរដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងពាណិជ្ជកម្មវៀតណាម ត្រូវរួមសហការគ្នាជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ជាពិសេសត្រូវបង្កើនការនាំផលិតផលពីកម្ពុជាបន្ថែមទៀតទៅវៀតណាម ពីព្រោះបច្ចុប្បន្ននេះវៀតណាមនាំចូលមកកម្ពុជាច្រើនជាងកម្ពុជានាំចូលទៅវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds