ត្រូវប៉ាន់ហើយ អ្នករស់នៅ តាមផ្លូវ ក្រ វ៉ាត់ ក្រុង ទី៣ មានរោងចក្រ និង សហ គ្រាស ថ្មី ៗកំពុងចាប់ផ្តើមមានវត្តមាន

(ភ្នំ ពេញ)៖ មន្ត្រី ជាន់ខ្ពស់ នៃ រដ្ឋបាល រាជធានី ភ្នំពេញ បានឱ្យ ដឹង ថា រោងចក្រ និង សហគ្រាស នានា បាន នឹង កំពុង បង្ហាញ វត្តមាន នៅ តាម បណ្តោយ ផ្លូវ ក្រ វ៉ាត់ ក្រុង ទី៣ ខណៈ ផ្លូវ នេះ បាន ស្ថាបនា សម្រេច បាន ប្រមាណ ៤០ភាគរយ ។

អ្នកនាំពាក្យ រដ្ឋបាល រាជធានី ភ្នំពេញ លោក ម៉េ ត មាស ភក្តី បាន ប្រាប់ឱ្យ ដឹង ថា សមាគម រោងចក្រ កាត់ដេរ (GMAC ) និង ភាគី ពាក់ព័ន្ធ បាន ណែនាំ ឱ្យ ម្ចាស់ សហគ្រាស និង រោង ចក្រ ថ្មី ៗជាច្រើន ទៅ បោះទីតាំង នៅ តាម បណ្តោយ ផ្លូវ ក្រ វ៉ាត់ ក្រុង រួចហើយ ចាប់តាំងពី រដ្ឋបាល រាជធាន ភ្នំពេញ ចេញ សេចក្តី ជូនដំណឹង កន្លងមក នេះ ។ លោក ម៉េ ត មាស ភ័ក្តី បាន បន្ត ថា មា្ចស់ រោងចក្រ និង សហគ្រាស គួរតែ ពិចារណា បោះទីតាំង របស់ ខ្លួន នៅ តាម បណ្តោយ ផ្លូវ ក្រ វ៉ាត់ ក្រុង ឬជាយក្រុង ដើម្បី កុំឱ្យ មានផល ប៉ះពាល់ ដល់ ចង្វាក់ ផលិតកម្ម របស់ ខ្លួន ខណៈ នៅក្នុង កណ្តាល ក្រុង បាន នឹង កំពុង មមាញឹក កកស្ទះ ចរាចរណ៍ ។

លោក បន្ថែម ថា រដ្ឋបាល រាជធានី ភ្នំពេញ កន្លងមក នេះ ឱ្យ ម្ចាស់ ក្រុមហ៊ុន រោងចក្រ និង សហគ្រាស នានា ដែល មានការ ដឹកជញ្ជូន ទំនិញ ច្រើន គួរ ពិចារណា ឱ្យ បោះទីតាំង នៅ តាមផ្លូវ ក្រ វ៉ាត់ ក្រុង ទី៣ ឬជាយក្រុង វិញ គឺ មិន មែ បណ្តេញ ចេញពី កណ្តាល ក្រុង នោះ ទេ តែ កុំឱ្យ ប៉ះពាល់ ដល់ ដល់ ដំណើរការ ចង្វាក់ អាជីវកម្ម របស់ ពួកគេ ។

ចំណែកអ្នកនាំពាក្យ ក្រសួង សាធារណៈ ការ និង ដឹកជញ្ជូន លោក គង់ វិមាន បានឱ្យ ដឹង កន្លង មក ថ្មី ៗនេះ ដែរ ថា មកដល់ពេលនេះ ការស្ថាបនា ផ្លូវ ក្រ វ៉ាត់ ក្រុង ទី៣ ពីសំណាក់ ក្រុមហ៊ុន ចិន សម្រេច បាន ប្រមាណ៣០ ទៅ៤០ ភាគរយ ហើយ ខណៈ ក្រុមហ៊ុន នេះ មានការ សាងសង់ លឿន ជា ការ ផែនការ ។

រដ្ឋបាល រាជធានី ភ្នំពេញ បាន ចេញ សេចក្តី ជូនដំណឹង ស្តី ពី ផែនការ រៀបចំ ផ្លាស់ ប្តូរ ទីតាំង រោងចក្រ សហគ្រាស ឃ្លាំង ស្តុក ទំនិញ និង យានដ្ឋាន ជួសជុល រថ យន្ត ធំៗ ពី តំបន់ ទីប្រជុំជន ទៅ តំបន់ ជាយក្រុង ស្ថិតនៅ តាម បណ្តោយ ផ្លូវ ក្រវាត់ក្រុង ទី៣ ក្នុង ភូមិ សាស្រ្ត រាជធានី ភ្នំពេញ ដើម្បី រក្សា បាន នូវ សុវត្ថិភាព សណ្តាប់ ធ្នាប់ និង របៀបរៀបរយ សាធារណៈ ក្នុង ក្រុង ព្រមទាំង បញ្ចៀស បាន នូវ ការ កកស្ទះ ចរាចរណ៍ និង កាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ រដ្ឋបាល រាជធានី ភ្នំពេញ ។ លោក ម៉េ ត មាស ភ័ក្តី បាន បន្ត ថា មា្ចស់ រោងចក្រ និង សហគ្រាស គួរតែ ពិចារណា បោះទីតាំង របស់ ខ្លួន នៅ តាម បណ្តោយ ផ្លូវ ក្រ វ៉ាត់ ក្រុង ឬជាយក្រុង ដើម្បី កុំឱ្យ មានផល ប៉ះពាល់ ដល់ ចង្វាក់ ផលិតកម្ម របស់ ខ្លួន ខណៈ នៅក្នុង កណ្តាល ក្រុង បាន នឹង កំពុង មមាញឹក កកស្ទះ ចរាចរណ៍ ។

បើ យោង តាម សេចក្តី ជូនដំណឹង របស់ រដ្ឋបាល រាជធានី ភ្នំពេញ ដែល បាន ចេញ នៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមក នេះ បាន ស្នើរ ឱ្យ បងប្អូន ប្រជាពលរដ្ឋ ជា ម្ចាស់ រោងចក្រ សហគ្រាស ឃ្លាំង ស្តុក ទំនិញ និង យានដ្ឋាន ជួសជុល រថ យន្ត ធំៗ ដែល មាន ទីតាំង ក្នុង តំបន់ ទីប្រជុំជន ក្នុង រាជធានី ភ្នំពេញ ទាំងអស់ រៀបចំ ផ្លាស់ ប្តូរ ទីតាំង អាជីវកម្ម របស់ ខ្លួន ឱ្យទៅ ស្ថិតនៅ តាម បណ្តោយ ផ្លូវ ក្រវាត់ក្រុង ទី៣វិញ ដែល ក្រសួង សាធារណៈ ការ និង ដឹកជញ្ជូន បាន កំពុង ស្ថាបនា ផ្លូវ ឆ្លងកាត់ រាជធានី ភ្នំពេញ និង ខេត្តកណ្តាល ចាប់ពី ស្ពាន ព្រែកព្នៅ មហា វិ ថី ឈ្នះ ៗ (ផ្លូវ កប់ ស្រូវ ) ផ្លូវជាតិ លេខ៤ ត្រង់ គីឡូម៉ែត្រ លេខ១៤ +១០៥ ទៅ ភ្ជាប់នឹង ផ្លូវជាតិ លេខ១ ត្រង់ គីឡូម៉ែត្រ លេខ២៤ +៨៤០ ដោយ កាត់ ផ្លូវជាតិ លេខ៣ ផ្លូវជាតិ លេខ២និង ផ្លូវជាតិ លេខ២១ ដែល គម្រោង សាងសង់ រួចរាល់ នៅ ឆ្នាំ២០២១ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds