ផ្សារទំនើប AEON Mall 3 គ្រោងចំណាយ ទុន ៣០០លាន ដុល្លារជាមួយផ្ទៃក្រឡាធំជាងមុន
(ភ្នំពេញ): ក្រុមហ៊ុន វិនិយោគ ផ្សារ ទំនើប AEON Mall 3 ដែល ជា បុ ត្រ សម្ព័ន្ឋ របស់ ក្រុមហ៊ុន AEON MALL GROUP គ្រោង ចំណាយ ទុន ៣០០លាន ដុល្លារ អាមេរិក ដោយ ផ្សារ នេះ នឹង សាងសង់ លើ ផ្ទៃដី ១៨ហិ កតា ។ បច្ចុប្បន្ន នេះ ក្រុមហ៊ុន នេះ កំពុង ចាក់ ដី បំពេញ នៅ តាម បណ្តោយ មហាវិថី សម្តេច តេជោ ហ៊ុន សែន យ៉ាងសកម្ម ដើម្បី ចាប់ ដំណើរការ សាងសង់ នា ដើមឆ្នាំ២០២០ខាងមុខនេះ ។
ថ្នាក់ដឹកនាំ ក្រុមហ៊ុន មួយ រូប ដែល បាន ធ្វើការ ជិ តស្និ ទ្ឋ ជាមួយ ក្រុមហ៊ុន EAON MALL និង ជា អ្នកនាំ ចូល សម្ភារៈ សំរាប់ សាងសង់ ផ្សារ នេះ និង ជា ក្រុមហ៊ុន ផ្គត់ផ្គង់ ចំណីអាហារ និង ទំនិញ នានា ដល់ ផ្សារ នេះ បាន មានប្រសាសន៍ ឲ្យដឹង ក្នុង លក្ខខ័ណ្ឌ មិន បញ្ចេញ ឈ្មោះ កាលពី សប្តាហ៍ មុន ថា ផ្សារ ទំនើប ដ៏ ធំ នេះ នឹង ចាប់ផ្តើម សាងសង់ នៅ កំឡុង ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ដោយសារ បច្ចុប្បន្ន គ្រឿងចក្រ នានា និង សម្ភារៈសំណង់ បាន នាំចូល មក បណ្តើរ ៗហើយ ។
លោក បន្ត ថា “ផ្សារ នេះ នឹង ចំណាយពេល សាងសង់ រយៈពេល ពីរ ឆ្នាំ ប៉ុណ្ណោះ វា មាន ទំហំ ទំ ជាង ផ្សារ AEON MALL 1 , AEON MALL 2 ដោយសារ ផ្ទៃក្រឡា សរុប របស់ ផ្សារ នេះ មាន ទំហំ រហូតដល់១៨ហិ កតា ”។ លោក បន្ត ថា “ដើម្បី ដោះ ស្រាយ បញ្ហា ចំណត យានយន្ត ក្រុមហ៊ុន បាន រចនា យ៉ាង ពិសេស ដោយ រៀបចំ ឲ្យ មាន ចំណត យានយន្ត នៅ ជុំវិញ ផ្សារ នេះ ទាំង មុខ ទាំង ក្រោយ និង ចំហៀង ”។
ទីតាំង របស់ ផ្សារ ទំនើប នេះ ស្ថិតនៅ លើ ផ្លូវ ៦០ម៉ែត្រ និង មាន ចម្ងាយ ហួសពី បុរី ប៉េង ហួត ប្រមាណ ២គីឡូម៉ែត្រ និង ស្ថិតនៅ ខាងស្តាំ ដៃ (បើ គិតចេញ ពី តំបន់ ក្បាលថ្នល់ )។
តំបន់ ស្ថិតនៅ តាម បណ្តោយ មហាវិថី សម្តេច តេជោ នឹង ក្លាយជា មជ្ឈមណ្ឌល ពាណិជ្ជកម្ម និង លំនៅ ដ្ឋាន ដ៏ រស រវើក មួយ នា រយៈពេល ពីរ ទៅ ៣ឆ្នាំខាងមុខ ដោយ បច្ចុប្បន្ន តំបន់ នេះ មាន ផ្សារ ទំនើប លំដាប់ អន្តរជាតិ ចំនួន៣ កំពុង សាងសង់ ដោយ រួមមាន ផ្សារ ទំនើប របស់ បុរី ប៉េង ហួត ផ្សារ ទំនើប របស់ ក្រុមហ៊ុន ជីព ម៉ុង ផ្សារ ទំនើប AEON MALL 3 និង ផ្សារ ទំនើប នៅក្នុង គំរោង Urban Village ជាដើម ៕