ពាក់ពន្ធ័មន្ត្រីយោធាពាក់ផ្កាយពីរលួចបូមខ្សាច់លុបឆ្នេរសមុទ្រ លោកពេជ្រ ស្រស់ ថា បានដាក់របាយការណ៍ផ្លូវការជូនទៅសម្តេចតេជោរួចរាល់ហើយ
ពាក់ពន្ធ័នឹងមន្ត្រីយោធាពាក់ផ្កាយពីរលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរសមុទ្រ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង លោកពេជ្រ ស្រស់ ថា នៅព្រឹកនេះ រូបខ្ញុំបានដាក់របាយការណ៍ផ្លូវការជូនទៅសម្តេចតេជោរួចរាល់ហើយអំពីសកម្មភាពរបស់លោកផ្កាយ០២ ទុន ដៀតដែលបានធ្វើសកម្មភាពចាក់ដី ដើម្បីយកដែនសមុទ្រនៅខេត្តកោះកុង។
តាមទំព័រហ្វេសបុករបស់ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ នេះបានអោយដឹងថាខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបថា៖នៅព្រឹកនេះ គឺ រូបខ្ញុំបានដាក់របាយការណ៍ផ្លូវការជូនទៅសម្តេចតេជោរួចរាល់ហើយអំពីសកម្មភាពរបស់លោកផ្កាយ០២ ទុន ដៀតដែលបានធ្វើសកម្មភាពចាក់ដី ដើម្បីយកដែនសមុទ្រនៅខេត្តកោះកុង។
លោកថា កិច្ចការរបស់ខ្ញុំគឺខ្ញុំបានធ្វើអស់ហើយនៅឡើយរង់ចាំចំណាត់ការរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។