រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖នៅរសៀលថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពីធី
បិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។

សន្និបាតនេះប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈ ចលនា មហាជន សមាជិក សមាជិកា ជនបង្គោលគណៈចលនាមហាជនថ្នាក់កណ្តាល ជនបង្គោលតាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត ទូទាំងប្រទេស ។

សន្និបាត នេះបានធ្វើឡើងដើម្បីបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួនក្នុង ក៏ដូចជាការ ចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងសមិទ្ធិផល ការងារ របស់ គណៈចលនា មហា ជន និងគណៈជំនាញ ដែលបាន បំពេញកន្លងមក ហើយក៏ ដើម្បី ផ្សព្វផ្សាយពី ស្ថានភាព នយោបាយ ជូន ដល់ថ្នាក់ដឹកនាំ គណៈចលនា មហាជន តាម បណ្តា ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ទូទាំងប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open