លោក ពេជ្រ ស្រស់ ថា៖ បើកម្ពុជាបាត់បង់ទឹកដីមែនគឺនឹងបាត់បង់នាចន្លោះឆ្នាំ ១៩៧៩-១៩៨៧ មកម្លេស មិនមែនបាត់បង់ដោយសារតែបោះបង្គោលព្រំដែនពេលនេះទេ ……..
ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះយើងហាក់បីដូចជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក ដោយហេតុថាមកពី ព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសអោយប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥រវាងកម្ពុជា និងវៀតណាម ឬសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩។
បើយ៉ោងទៅតាមផេក របស់លោក ពេជ្រ ស្រស់ បាននិយាយទាក់ទងទៅនិងរឿងព្រំដែនថា៖ “អ្វីដែលគួរឲ្យខ្លាចបំផុត គឺចុះចាញ់សត្រូវមុនច្បាំង ការបាក់កម្លាំងមិនគ្រោះថ្នាក់ដូចបាក់ស្មារតីនោះទេ។កូនខ្មែរមួយចំនួនបាក់ស្មារតីដោយសារយួនបំភ័យ បើតាមពិត គឺយួនមិនខ្លាំងដល់ថ្នាក់លេបខ្មែរនោះទេប៉ុន្តែគឺខ្មែរខ្លួនឯងមួយចំនួនវិញទេដែលបាក់ស្មារតីរហូតដល់ទន់ឆ្អឹងឲ្យយួនងាយលេបបាន។ ការព្រួយបារម្ភខុសរបៀបគឺជាការបង្ហាញនូវភាពទន់ខ្សោយឲ្យសត្រូវដឹងអំពីចំណុចខ្សោយរបស់ខ្លួនឯង ក្រោយមកសត្រូវក៏រៀបផែនការវាយលុកឲ្យចំចំណុចខ្សោយរបស់យើង..។បងប្អូនជនរួមជាតិមានសិទ្ធិប្រតិកម្មរឿងប្រទេសជាតិ ប៉ុន្តែសុំបងប្អូនកុំភ្លេចសិក្សាឲ្យបានច្បាស់នូវអ្វីដែលខ្លួនមិនបានដឹង ហើយកុំជ្រួលច្របល់តាមគ្នាជៀសវាងនាំភាពអន្តរាយដល់ជាតិ។ ក្នុងន័យនេះគឺរូបខ្ញុំចង់ឲ្យបងប្អូនសិក្សាឲ្យបានច្បាស់អំពីសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥និងបច្ចេកទេសការបោះបង្គោលព្រំដែន ដើម្បីជាមូលដ្ឋានក្នុងការតវ៉ា។ ខ្ញុំជឿជាក់ថាក្នុងចំណោមបងប្អូនកាន់ទុក្ខរឿងដែនដីយ៉ាង សន្ធឹក សន្ធាប់គឺភាគច្រើនមិនទាន់បានអានពីសន្ធិសញ្ញាបំពេញបន្ថែម២០០៥នោះទេ ហើយរឹតតែមិនដឹងអំពីបច្ចេកទេសការវាស់វែងបោះនូវបង្គោលព្រំដែននោះផងដែរ..។ការដែលមិនបានដឹងឲ្យច្បាស់គឺ ជាការបើកដៃឲ្យសត្រូវកាន់តែចូលគៀកមកបន្ទាយយើង។សំរាប់ខ្ញុំ គឺ ខ្ញុំបានស្តាប់និងបានយល់មួយជំហ៊ានហើយ ចំពោះសន្ធិសញ្ញាបំពេញបន្ថែមនៅឆ្នាំ
២០០៥ ហើយខ្ញុំក៏ជួបសួរសំនួរជាមួយនឹងគណៈកម្មការព្រំដែនកម្ពុជាផងដែរ ដោយ ឯកឧត្តមវ៉ា គឹមហុង ធានាទាំងបច្ចុប្បន្ននិងក្នុងប្រវត្តិសាស្រ្ត ចំពោះការរៀបចំព្រំដែនកម្ពុជា-វៀតណាមបច្ចុប្បន្ននេះ ដូច្នេះខ្ញុំនឹងចងចាំទុក ហើយនឹងពិនិត្យជាក់ស្តែងនៅថ្ងៃអនាគត ហើយរូបខ្ញុំក៏ជាសាក្សីមួយរូបផងដែរ នៅពេលអនាគតជុំវិញការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនេះ។អ្វីដែលខ្ញុំចង់បញ្ជាក់នោះ គឺថបើកម្ពុជាត្រូវបាត់បង់ដី ដោយការបោះបង្គោលព្រំដែននេះ គឺវាមិនសមហេតុផលនោះឡើយពីព្រោះការដែលយួនព្រមបោះបង្គោលព្រំដែនជាមួយយើង គឺយួនលែងមានឱកាសរំកិលយកដីយើងទៀតហើយ ដោយសារអ្វីៗរក្សាទុកក្នុងប្រព័ន្ធ GPS សម្រាប់ចុចមើលព្រំប្រទល់ ហើយបើកម្ពុជាត្រូវបាត់បង់ទឹកដីមែន គឺ កម្ពុជានឹងបាត់បង់នាចន្លោះឆ្នាំ១៩៧៩-១៩៨៧មកម្លេស មូលហេតុថាកាលនោះមានជំនាញការរបស់យួន នៅអមរដ្ឋបាលនៅក្នុងមូលដ្ឋានពាសពេញផ្ទៃកម្ពុជា។បញ្ជាក់៖ អ្នកមានសិទ្ធិនិយាយ រូបខ្ញុំក៏មានសិទ្ធិនិយាយ ហើយខ្ញុំនិយាយ គឺដើម្បីពង្រឹងស្មារតីរបស់យុវជនកម្ពុជាឲ្យរឹងមាំបន្ថែម ដើម្បីកុំឲ្យរេតាមខ្យល់
ងាយនឹងធ្លាក់ក្នុងមនោគមន៍សត្រូវ។ពេជ្រ ស្រស់ ២២ / ១២ / ២០១៩”
ដោយរូបលោកឃើញមានប្រជាពលរដ្ឋជាច្រើនបាននិយាយថាខ្មែរបានកាត់ទឹកដីអោយយួន ហើយប្រជាពលរដ្ឋខ្មែរបាននាំគ្នាកាន់ទុក្ខដោយសារតែការបាត់បង់ទឹកដី។