សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍០៨ ចំណុច ដើម្បីចូលរួមអភិវឌ្ឍតំបន់ឆ្នេរសមុទ្រអោយបានល្អប្រសើរបន្ថែមទៀត

(កំពត)៖ ថ្លែងនៅក្នុងពិធីបើកបុណ្យសមុទ្រនាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់នូវអនុសាសន៍សំខាន់ចំនួន០៨ ចំណុចដើម្បីចូលរួមធ្វើឲ្យឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរ៖

១)ត្រូវរក្សាអោយបាននៃសន្តិភាព ស្ថិរភាពនយោបាយ បើគ្មានសន្តិភាពទេ គឺគ្មានការអភិវឌ្ឍនោះទេ ,គ្មានសន្តិភាព ក៏មិនមានប្រជាធិបតេយ្យដែរ។ កម្ពុជាបានឆ្លងកាត់នូវសង្រ្គាមជាច្រើមកហើយ ដែលបានបំផ្លិចបំផ្លាញអ្វីៗទាំងអស់ដល់ចំនុចសូន្យ។

២)ត្រូវរក្សាឲ្យបាននូវសមុទ្របៃតង អោយនៅតែជាជាតារារះនាទិសនិរតីនៃខេត្តទាំង៤ជាប់មាត់សមុទ្រ ដែលស្ថិតនៅក្នុងចំណោមឆ្នេរដ៏ស្អាតបំផុតលើសាកលលោក ។ ថែរក្សាព្រៃឈើ ថែរក្សាឆ្នេរសមុទ្រ សូមអោយរដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងដែនដីចាត់វិធានការជាក់លាក់មិនអោយមានកាចាក់ដីលុបឆ្នេរដោយគ្មានការអនុញាត្តិ និងបង្ហូរទឹកចូលទឹកសមុទ្រជាដាច់ខាត ដើម្បីធានាធ្វើយ៉ាងណាឲ្យសមុទ្ររបស់យើងនៅតែជាសមុទ្របៃតងជារៀងរហូត។

៣) ត្រូវខិតខំបន្តកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាផ្លូវធ្វើដំណើរ បណ្តាញអគ្គិសនី និងព្រលានយន្តហោះ ដើម្បីបំរើវិស័យទេសចរណ៍អោយបានល្អប្រសើរ។

៤)ក្រសួងទេសចរណ៍ ក៏ដូចជាអាអាជ្ញាធរខេត្តដែលស្ថិតនៅជាប់ឆ្នេសមុទ្រត្រូវត្រៀមខ្លួន ធ្វើប្រធានកិច្ចប្រជុំក្លឹបឆ្នេរ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២២ខាងមុខ។

៥)បន្តទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាចោរកម្ម ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនជាដើម។
សម្តេចតេជោក៏បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាយើងមិនអាចអោយមានការធ្វើអាជីវកម្ម Online បានឡើយ។ បើយើងបន្តអាជីវកម្ម Online យើងនឹងក្លាយទៅជាអ្នកដែលរងគ្រោះដោយសារ Online នេះជាមិនខាន ជាមួយគ្នានោះយើងនឹងអាចកើតមាននូវអំពើភេរវកម្ម អំពើលាងលុយកង្វក់។ល។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា នៅសល់តែប៉ុនានថ្ងៃទៀតតែប៉ុណ្ណោះ កម្ពុជាត្រូវបិទបញ្ចាប់អាជីវកម្មតាម Online ហើយ។

៦)ត្រូវបន្តជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ជាពិសេសបង្កើនការដាំដុះបន្លែ និងចិញ្ចឹមសត្វតាមបែបធម្មជាតិ ដើម្បីផ្គត់ផ្គង់សេវាទេសចរណ៍ ធ្វើយ៉ាងណាជំរុញខ្សែសង្វាក់ផលិតផលខ្សែក្រវាត់ប៉ៃតង នៅតាមសណ្ឋាគារនានា។

៧)ត្រូវពង្រឹងការតភ្ជាប់ផ្លូវធ្វើដំណើរ ឆ្ពោះមកកាន់តំបន់ឆ្នេរសមុទ្រយើងអោយបានច្រើន និងអោយបានល្អប្រសើរ។ នៅពេលខាងមុខ យើងនឹងទទួលបានផ្លូវជាតិ៣ដ៏ស្រស់ស្អាត រួមទាំងការអភិវឌ្ឍផ្លូវផ្សេងៗក្នុងខេត្តមួយចំនួនទៀត។

៨)ត្រូវបង្កើនការការពារនូវសុវត្ថិភាពភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវទឹក ជាពិសេសត្រូវរៀចំពោងទឹកសុវត្ថិភាពដល់ភ្ញៀវ, ដឹកជញ្ជូនភ្ញៀវតាមកាណូតត្រូវធានាអោយមានសុវត្តិភាពជាប្រចាំ។

Image may contain: 15 people, people smiling, people standing

Image may contain: text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open