លោក ពេជ្រ ស្រស់ ថា ផ្កាយ២លោក ទុន ដៀត អាចនឹងជ្រុះផ្កាយចេញពីស្មា
កោះកុង៖ ពាក់ពន្ធ័នឹងមន្ត្រីយោធាពាក់ផ្កាយពីរលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរសមុទ្រ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង លោកពេជ្រ ស្រស់ ថា ផ្កាយ២លោក ទុន ដៀត អាចនឹងជ្រុះផ្កាយចេញពីស្មា។
បើយោងតាមទំព័រហ្វេសបុករបស់ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ នេះបានអោយដឹងថា ផ្កាយ២លោក ទុន ដៀត អាចនឹងជ្រុះផ្កាយចេញពីស្មានេះបើយោងទៅតាមប្រសាសន៍របស់សម្តេចតេជោនៅមុននេះបន្តិច ដែល ផ្កាយ ០២ នេះ បានចាក់ដីលុបសមុទ្រមិនខ្លាចព្រះខែសោះ។
លោកពេជ្រ ស្រស់ បន្តថា ខ្ញុំ សុំអបអរសមុទ្រទិសខេត្តកោះកុងដែលជិតបានរំដោះមកវិញហើយនិងសូមអរគុណសម្តេចតេជោផងដែរ ។