អាជ្ញាធរ​​រក​វិធី​ទប់ស្កាត់ការ​បាក់​ច្រាំង​ទន្លេរ នៅស្រុក​ចំនួន​៣​ក្នុង​ខេត្តកំពង់ចាម​

 

កំពង់ចាម​ ៖ ដើម្បី​រក​យុទ្ធ សាស្ត្រ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ច្រាំង ទន្លេ​បាក់​ច្រើន​បន្ត​ទៅ​ទៀត លោក ​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​នៅថ្ងៃ​ទី ២០​ធ្នូ​២០១៩ នេះ បាន​ដឹកនាំ​ស្ថាប័ន​ជំនាញ បាន​ចុះ​ពិនិត្យ​ពី​គ្រោះ​មហន្តរាយ​បាក់​ច្រាំង​ទន្លេ​នៅ​ក្នុងស្រុក​ចំនួន​៣​រួម​មាន​កោះសូទិន ស្រី​សន្ធរ​និង​កងមាស ​​។

ប្រជាពលរដ្ឋរស់នៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ស្រី​សន្ធរ​ លោកតា ​ភួង ប៉ូ មាន​ប្រសាសន៍​ថា​ កាលពីដើម​ឡើយ ច្រាំង​ទន្លេ​នៅ​ឆ្ងាយ​ពី​ផ្ទះ​គាត់​រាប់រយ​ម៉ែត្រ​ប៉ុន្តែ​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​មានការ​ប្រែប្រួល​ក៏​ធ្វើ​អោយ​ច្រាំង​ទន្លេ បាន​បន្ត​បាក់​ជា​រៀង​រាល់​ឆ្នាំ​។​ដោយ​ទឹកបាន​ហូរ​ពី​អូ​ឡេ​ង បុក​មក​ចំ​ភូមិ​របស់​គាត់ ទើប​ជា​ហេតុ​ប ណ្ដា​ល​ឲ្យ​បាក់​ច្រាំង​បែប​នេះ​។

លោកតា​បន្ត​ថា មក​ដល់​ឆ្នាំ​២០១៩​នេះ ច្រាំង​ទន្លេ​បាន​បាក់​ច្រើន ដោយនៅ​សល់​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ និង​ដល់​ផ្ទះ​របស់​គាត់​។​កំពុង​តែ​មាន​ក្តី​កង្វល់​តើ​នៅ​ពេល​ខាង​មុខ​នឹង​ត្រូវ​ដោះ ស្រាយ​ដោយ​របៀប​ណា​។​លោកតា​និង​អ្នក​ភូមិ​សំណូម​ពរ​ដល់​អាជ្ញាធរ​ខេត្ត​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ច្រាំង​ទន្លេ​បាក់​បន្ត​ទៀត​។

ចំណែកអ្នកស្រី​ទូច សា​រឿ​ន រស់នៅ​ភូមិ​ព្រែក​កុយ ឃុំ​ព្រែក​កុយ ស្រុក​កងមាស ប្រាប់​ថា គាត់​បាន​សាងសង់​ផ្ទះ​ឈើ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ​ប្រក់​សង្ក​សី ដោយ​បាន​ធ្វើ​នៅ​ជាប់​នឹង​មាត់​ព្រែក​រយៈពេល ១៦​ឆ្នាំ​ហើយ​។​លុះ​មក​ដល់​ជិត​ចុងឆ្នាំ​២០១៩ ដោយសារ​តែ​ទឹក​ព្រែក​ហីរ​ចេញ​មក​ខ្លាំង​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ ជា​ហេតុ​ធ្វើ​ឲ្យ​ដី​មាត់​ព្រែក​បាន​បាក់​យ៉ាង​កំ​ហុ​ក ហើយ​ផ្ទះ​របស់​គាត់​ត្រូវ​បាន​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច ចុះ​មក​អន្តរាគមន៍​ជួយ​រុះរើ​ទាន់​ពេលវេលា​។

បើ​តាម​អាជ្ញាធរ​ស្រុក​កងមាស​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ឃុំ​ស្ដៅ​និង​ឃុំ​ព្រែក​កុយ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​១៨​ខ្នង​ត្រូវ​បាន​អន្តរាគមន៍​ចុះ​រុះរើ​ទាន់ ពេលវេលា​។

នាយករង​រដ្ឋបាល​សាលាខេត្ត​ លោក​ សំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា ​ដោយសារ​តែ​​ឆ្នាំ​២០១៨​កន្លង​ទៅ​ពី​គ្រោះ​មហន្តរាយ​បាក់​ច្រាំង​ទន្លេ ទើប លោក​អភិបាលខេត្ត​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ត្រួត ពិនិត្យ​ច្រាំង​ទន្លេមេគង្គ​ដែល​បាក់​ក្នុងស្រុក​ចំនួន​៣​មាន​កោះសូទិន ស្រី​សន្ធរ​និង​កងមាស ក្នុង​ការ​ចុះ​នេះ​បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​នីមួយ​ៗ​ត្រូវធ្វើ​ផ្លូវ​វាង​ពី​កន្លែង​បាក់​ច្រាំង ដើម្បី​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ជាមួយ​នោះ​អាជ្ញាធរ​ខេត្ត​និង​រក​វិធីសាស្ត្រ ដើម្បី​ធ្វើ​យ៉ាងណា​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ​ការពារ​មិន​ឱ្យ​ច្រាំង​ទន្លេ​បាក់​ច្រើន​បែប​នេះ​បន្ត​ទៀត​។

សូម​បញ្ជាក់​ថា ​ច្រាំង​ទន្លេ​នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់​ដែល​បាន​បាក់​ច្រើន ក្រោយ​ពី​ការ​យកចិត្តទុកដាក់​របស់​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ជាមួយនឹង​គណៈកម្មការ​គ្រោះ​មហន្តរាយ​ថ្នាក់​ជាតិ បាន​រៀបចំ​បាវ​ខ្សាច់​ទុក​ច្រាំង​ទន្លេ ទទួល​បាន​ជោគជ័យ មិន​បាក់​បន្ថែម​នោះ​ទេ​ហើយ​កន្លែង​ខ្លះ​ក៏​បាន​ដុះ​ដៅ​ឡើង​វិញ​ផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds