គណបក្សកាន់អំណាចបើកសន្និបាទប្រចាំឆ្នាំនិងលើកទិសដៅបន្តឆ្នាំ២០២០

(ភ្នំពេញ): គណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះបានបើ«សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន»សម្រាប់ឆ្នាំ២០២០ដើម្បីផ្សព្វផ្សាយពីស្ថានភាពនយោបាយ ដល់សមាជិក-សមាជិកាគណបក្សគ្រប់ក្រសួង ស្ថាប័ននិងរាជធានី-ខេត្ត ស្រុក ក្រុងផងដែរ។

កម្មវិធីបើកមហាសន្និបាត នេះនបានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងពិធីបិទ (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩) នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

យោងតាមជំនួយស្មារតីរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចែកជូនដល់អ្នក សារព័ត៌មានបានបញ្ជាក់ថា ការបើកសន្និបាទប្រចាំឆ្នាំរបស់គណៈចលនាមហាជន នៃគណៈកម្មការធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងដាក់ទិសដៅការងារបន្តរបស់ខ្លួនក្នុងគោលបំណងចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងសមទ្ធិផលការងាររបស់គណៈចលនាមហាជន និងគណៈជំនាញ ដែលបានបំពេញកន្លងមក ហើយក៏ដើម្បីផ្សព្វផ្សាយពីស្ថានភាពនយោបាយ ជូនដល់ថ្នាក់ដឹកនាំគណៈចលនាមហាជន តាមបណ្តា ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេសផងដែរ។

សូមបញ្ជាក់ថាសន្និបាតនេះប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ និងដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈចលនាមហាជន សមាជិក សមាជិកា ជនបង្គោលគណៈចលនាមហាជន តាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌ ទូទាំងប្រទេស រួមជាមួយនឹងភ្ញៀវកិត្តិយសសរុបប្រមាណ ២៧០០ នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds