ខេត្ត​កំពត​ កំពុងទទួលបានគម្រោងអភិវឌ្ឍន៍លំនៅឋាន​​​បែប​ទេសចរណ៍​

(កំពត)៖ ក្រុម​​ឯកជន​មួយ​​គ្រោង​វិនិយោគ​​អភិវឌ្ឍន៍​លំនៅឋាន​បែប​​ទេសចរ​ នៅ​តំបន់​ក្បាល​​រមាស​​ ឃុំ​ត្រពាំង​សង្កែ ​និង​កោះ​តូច​ទាំង​ពីរ ​ឃុំ​កំពង់​សំរោង ​និង​ឃុំ​ជុំ​គ្រៀល ​ស្រុក​ទឹកឈូ​ ខេត្ត​កំពត​។ ​

ក្នុង​​ជំនួប​ជាមួយ​នឹង​អភិបាល​ខេត្ត​​កំពត ​​​លោក ជាវ តាយ​ ​ ​តំណាង​ក្រុមហ៊ុន​ ​TARGET ESTATE and ASSET MANAGEMENT ស្នើ​សុំ​គោលការណ៍​អនុញ្ញាត​វិនិយោគ​អភិវឌ្ឍន៍​​​​​តំបន់​​ខាង​លើ​នេះ​។ ​​

លោក ដាញ់ សារី អនុប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី ​នគរូបនីយកម្ម សំណង់ ខេត្ត​កំពត​ ដែលទើបតែទទួលបានដំណែងថ្មីៗនេះ បាន​បញ្ជាក់​ថា ក្រុមហ៊ុនTARGET ESTATE and ASSET MANAGEMENTបានស្នើសុំ៦ទីតាំង ស្ថិតនៅឃុំចំនួន៣ ដោយ​ក្រុមហ៊ុន​បាន​ទិញ​ពី​ប្រជាពលរដ្ឋ ហើយមានតែ០១ទីតាំងប៉ុណ្ណោះដែលកំពុងដំណើរការ។

ចំណែក លោក ជាវ តាយ​ អភិបាល​ នៃ​គណៈអភិបាលខេត្តកំពត បាន​តម្រូវ​ឱ្យ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​សហការជាមួយរដ្ឋបាល ស្រុក​ទឹកឈូបន្តដោះស្រាយធ្វើយ៉ាងណាប្រកបដោយតម្លាភាព និង​យុត្តិធម៌ ពិសេស​បន្ត​ដោះ​ស្រាយការវិវាទនានារវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋឱ្យទទួលបានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds