លោក ពេជ្រ ស្រស់ ជាជនទី១ដែលព្រមានចាកចេញ ពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បើសិនជារាជរដ្ឋាភិបាលមិនមានចំណាត់ការដណ្ដើមដីសមុទ្រពីលោកផ្កាយ២ ទុន ដៀត មកធ្វើជាសម្បត្តិរដ្ឋវិញ

 

កោះកុង៖ ពាក់​ពន្ធ័នឹង​មន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ​លួច​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរសមុទ្រ នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ប្រធាន​គណបក្ស​យុវជន​កម្ពុជា ថាមន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ​ពិតជាមានអំណាចមែន ដែលប្រព្រិត្តបទល្មើសដដែលតាំងពីឆ្នាំ២០០៩​មកដល់ឆ្នាំ២០១៩ លោក ពេជ្រ ស្រស់ បានដាក់របាយការណ៍ទៅរដ្ឋាភិបាល។

យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក ពេជ្រ ស្រស់ នៅថ្ងៃនេះបានអោយដឹងថា ក្រោយពីរូបខ្ញុំដាក់របាយការណ៍ទៅ
រដ្ឋាភិបាលជុំវិញផ្កាយ២ ទុន ដៀតចាក់ដីលុបសមុទ្រ ដែលខ្ញុំមានទាំងភស្តុតាងគ្រប់គ្រាន់ ហើយបើសិនជារដ្ឋាភិបាលមិនមានចំណាត់ការដើម្បីដណ្តើមដែនសមុទ្រពីលោកផ្កាយ២ទុន ដៀត មកធ្វើជាសម្បត្តិរដ្ឋវិញទេគឺខ្ញុំនឹងសម្រេចចិត្តចុងក្រោយគួរតែបន្ត ឬចាក់ចេញពី ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ អ្វីដែលខ្ញុំនិយាយ គឺខ្ញុំនឹងធ្វើ។

គួររំលឹកដែរថា កាលពីថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ២០១៩ លោកពេជ្រ ស្រស់ បានបង្ហាញព័ត៌មានថា «ស្របពេលអាជ្ញាធរខេត្តកោះកុងកំពុងរវល់ដោះស្រាយទំនាស់ដីធ្លីនៅតាមបណ្តាស្រុក បែរជាឈ្មួញដីឈ្មោះ ទុន ដៀត ដែលគេស្គាល់ថាជាមន្ត្រីយោធាពាក់ផ្កាយពីរ បានសម្ងំលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរយ៉ាងរំភើយ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds