រឿងចូលបន្ទប់ទឹកស្រី៖ ឈាមស្រែកស្បែកហៅ ! កុំអាងតែខ្លួនជាកូនអ្នកធំវាយធ្វើបាបជនទន់ខ្សោយ ដោយមិនដឹងហេតុផល

(ភ្នំពេញ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ នេះ បានអោយដឹងថា លោកនឹង អោយ សមត្ថកិច្ច ស្រាវជាវ ករណី ហឹង្សា រ លេីគ្រូបង្រៀន អ៉ឹម សិរីរត្ន័ នៅ ស្ថានីយ៍ប្រេង PTT ។

លោកវរៈសេនីយ៍ ឯក ជឹម ស៉ីថា អធិការ នគរបាល ខណ្ឌ ដង្កោ បានអោយដឹងថា ពេល នេះ សមត្ថកិច្ច របស់ លោកកំពុង កសាងសំណុំរឿងដេីម្បី បញ្ជូនទៅ អយ្យការ អមសាលាដំបូងរាជធានី ចាត់ការ បន្ត ។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថានីយ៍ប្រេង PTT ជិត រង្វង់ មូល កួរស្រូវ ផ្លូវ ជាតិ លេខ ២ ភូមិ ក្រាំង ស្វាយ សង្កាត់ ព្រែក កំពឹស ខណ្ឌ ដង្កោ មានករណីហឹង្សាមួយ បណ្ដាល អោយ គ្រូបង្រៀន ម្នាក់ ឈ្មោះ អ៉ឹម សិរីរត្ន័ រងរបួស ជាទម្ងន់ ។ ថៅកែ ស្ថានីយ៍ប្រេង បានអះអាងថា បុរស ឈ្មោះ អ៉ឹម សិរីរត្ន័ បានលួចថតរូប ស្រី ៗនៅក្នុងបន្ទប់ទឹក ហេីយជនរងគ្រោះក៏ស្រែកឆោរឡោឡេីង ប្រជាពលរដ្ឋនៅជិតនោះក៏នាំគ្នាវាយមួយដៃមួយជេីងបណ្ដាលអោយរបួស ។

ចំណែក គ្រូ បង្រៀន ឈ្មោះ អ៉ឹម សិរីរត្ន័ បានបង្ហោះ ហ្វេសប៊ុក បដិសេធ ថា គាត់ មិនបានថតរូបដូចការចោទប្រកាន់ទេ ។ ចំណែក អ្នកវាយគាត់ គឺ កូនចៅ របស់ ថៅកែ ស្ថានីយ៍ប្រេង តែម្ដង ។

ការប្រេីអំពេីហឹង្សារដេីម្បីរំសាយកំហឹង មិនមែនជាដំណោះស្រាយទេ តែជាបទល្មេីស ព្រហ្មទណ្ឌ ដែល ត្រូវ ផ្ដន្ទាទោស តាមច្បាប់ ។ ពេល នេះ អ្នកប្រេីអំពេីហឹង្សារបេីមិនជាប់គុកក៏រត់ចោលផ្ទះទៀតដែរ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open