គួរអោយអាណិត!!នារីម្នាក់ដែលត្រូវបានគេរំលោភសម្លាប់យ់ាងអាណោចអាធ័ម ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ
បាត់ដំបង៖ មានការភ្ញាក់ផ្អើលជាខ្លាំងដោយ កាលពីវេលាម៉ោងប្រមាណជា ៥ល្ងាច ត្រូវនឹងថ្ងៃច័ន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីប្រជាពលរដ្ឋបានប្រទះឃើញសាកសពរបស់ស្រ្តីម្នាក់ បានដេកស្លា ប់ផ្កាប់មុខយ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ស្ថិតនៅក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូតខេត្តបាត់ដំបង។
ជាក់ស្តែង តាមប្រភពព័ត៌មានពីក្រុមគ្រួសារសពនារីរងគ្រោះខាងលើ បានរៀបរាប់ឲ្យដឹងថា កាលពីវេលាម៉ោង ១១ព្រឹក ក្រោយចេញពីបង្រៀនសិស្សក្រោយពីមិនឃើញត្រលប់មកផ្ទះ រហូតលុះដល់វេលាកើតហេតុ ទើបមានប្រជាពលរដ្ឋបានប្រទះឃើញសពនារីរងគ្រោះដេកស្លាប់តែម្តង ក៏បានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន។ដោយឡែក ចំពោះករណីខាងលើ សម្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានដាក់ការសន្និដ្ឋានថាសពនារីរងគ្រោះស្លា ប់ដោយសារតែជាករណីរំលោភ
សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវវែកមុខសញ្ញាជនដៃដល់ ដើម្បីចាប់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់ ។ អត្តសញ្ញាណសពនារីរងគ្រោះមានឈ្មោះ អូន ចន្ថា មានកូន១ មានមុខរបរជាគ្រូបង្រៀននៅបឋមសិក្សាភូមិអំពិលលើ និងមានប្ដីឈ្មោះ ណាង មានទីលំនៅភូមិបឹងរុន ឃុំសំឡូត។ បន្ទាប់ពីធ្វើកោសល្យវិច័្ចយរួចមក សមត្ថកិច្ចក៏បានប្រគល់សាកសពជូនដល់គ្រួសារ និងប្តី ដេីម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ប្រភព៖ ហ្វេសប៊ុក